ឃាត់ខ្លួន​ជនសង្ស័យ១នាក់ រួមនឹងកញ្ឆា​ក្រៀម​ទម្ងន់ជិត ១០០គីឡូក្រាម ​ នៅចំណុច​ជ្រោះកញ្រ្ចែង​លើ​ខ្នងភ្នំបាយ៉ង់កោ ស្រុកគីរីវង់

ខេត្តតា​កែវ៖នៅព្រឹក​ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ កម្លាំងកងរាជ​អាវុធហត្ថខេត្តតាកែវ​ បានចុះប្រតិ​បត្តិ​ការណ៍ ​បង្រ្កាបទីតាំដាំកញ្ឆាមួយកន្លែង នៅចំណុចជ្រោះកញ្រ្ចែងលើ​ខ្នងភ្នំបាយ៉ង់កោ ភូមិឈើទា​លភ្លោះ ឃុំស្រែអំពក ស្រុក​គីរីវង់ ខេត្តតាកែវ ដោយឃាត់ខ្លួន​ជសង្ស័យ​បាន១នាក់ និងបំផ្លាញ​ដើម​កញ្ឆា​មួយចំនួន។​

បើតាមលោកឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការក​ងរាជអាវុធហត្ថខេត្តតាកែវ បានឲ្យដឹងថា កម្លាំងរបស់​លោក ចុះបង្រ្កាបនៅទីតាំងដាំកញ្ឆានៅតំបន់ខាងលើ ដោយ​មានការសម្របស​ម្រួល​ពីលោកព្រះរាជអាជ្ញាខេត្តតាកែវ រហូតទទួលបានជោគជ័យ​ និងរឹបអូសបាន​កញ្ឆាក្រៀមចំនួន ១៥​ការ៉ុង ទំងន់៩៨គីឡូក្រាម ព្រមទាំងឃាត់ខ្លួនជ​នសង្ស័យម្នាក់​ឈ្មោះ ធឹម ណា អាយុ២៨ឆ្នាំ និង​រថយន្ត ហាយឡិនឌ័រពណ៌ស១គ្រឿង ក្នុងនោះបំផ្លាញ​ដើមកញ្ឆាបានជាង៤ពាន់ដើមផងដែរ

បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាង កម្លាំងកងរាជអាវុធហត្ថ​​កំពុងកសាងសំណុំរឿង បញ្ចូនទៅ​តុលាការ ដើម្បីចាត់ការបន្តតាមនិតិវិធី៕