វេទិកា​ស្ដីពី​ការការពារ​ និងអភិរក្សធនធានធម្មជាតិក្រោមប្រធានបទ​ «ការប្ដេជ្ញាចិត្ត​ និងភាពម្ចាស់ការ​នៅមូលដ្ឋាន​ ដើ​ម្បីធានាដល់និរន្តរភាព​នៃការប្រើប្រាស់ធនធានធម្មជាតិ»

ខេត្តសៀមរាប៖ឯ​កឧត្តម​ សាយ​ សំអាល់​ រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន​ នាថ្ងៃចន្ទ​ ១៤រោច​ ខែកត្ដិក​ ឆ្នាំកុរ​ ឯកស័ក​ ព.ស២៥៦៣​ ត្រូវនឹងថ្ងៃ​ទី​២៥​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ បានអញ្ជើញជាអធិបតីក្នុងវេទិកា​ ការការ​ពារ​ និងអភិរក្សធនធានធម្មជាតិ​ ក្រោមប្រធានបទ​«ការប្ដេជ្ញាចិត្ត​ និងភាពម្ចាស់ការនៅមូលដ្ឋាន​ ដេីម្បីធានាដល់និរន្តរភាពនៃការប្រើ​ប្រាស់ធនធានធម្មជាតិ»​

ក្នុងនោះក៏មានការអញ្ជើញចូលរួមពី​លោក​ ង៉ាន់​ ភិរុណ​ អភិបាលរង​ខេត្ត​ តំណាង​ដ៏ខ្ពង់ខ្ពស់​ ឯក​ឧត្តម​ ទៀ​ សីហា​ អភិបាល​ នៃគណៈអភិបាលខេត្ត​សៀមរាប​ និងលោក លោកជំទាវ​ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ​ អភិបាលរង​ខេត្ត​ (កំពង់ចាម​ កំពង់ធំ​ ព្រះវិហារ​ បន្ទាយមានជ័យ​ និងឧត្ដរ​មាន​ជ័យ)​ លោក​ លោកស្រី​ប្រធាន​ អនុប្រធាន​មន្ទីរ​បរិស្ថាន​ ប្រធានសហគមន៍​ និងអ្នកពាក់ព័ន្ធ​នានា​សរុបចំនួន​២២៨នាក់។ 

គោលបំណង​ នៃវេទិកានេះគឺ៖

ដើ​ម្បីពិភាក្សាបញ្ហាប្រឈម និងតម្រូវវការនានា ដែលធ្វើអោយរាំងស្ទះ និងប៉ះពាល់​ដល់ការប្តេ​ជ្ញា​ចិត្ត​ និងភាពម្ចាស់ការក្នុងមូលដ្ឋានដែលរួមចំណែកដល់ការគ្រប់គ្រ​ង​ និងប្រើ​ប្រាស់ធនធានធម្មជាតិដោយនិរន្តរភាព។

ដើម្បីបង្កើ​នភាពជាម្ចាស់របស់សហគមន៍ទាំងមូលដ្ឋាន និងអ្នកពាក់ព័ន្ធនានានៅថ្នាក់ក្រោមជាតិ ក្នុងការងារអភិបាលកិច្ចធនធានធម្មជាតិ និងការទទួលខុសត្រូវ និងដើ​ម្បីពង្រឹងកិច្ចសហ​ការរវាងអ្នក​ពាក់ព័ន្ធទាំងអស់ក្នុងការការពារធនធានធម្មជាតិនៅក្នុងប្រទេសកម្ពុជា​ សម្រាប់អ្នកជំនាន់ក្រោយ។

លោកអភិ​បាលរងខេត្ត​បានមានមតិស្វាគមន៍​ រាយការណ៍ពីតំបន់ការ​ពារធនធានធម្ម​ជាតិទាំង០៨ក​ន្លែង​ និងបញ្ហាប្រឈម​នានា​ ក្នុងការការពារធនធានធម្មជាតិទាំងនោះ​  តំបន់ការពារធ​នធានធម្ម​ជាតិក្នុងខេត្ត​សៀមរាប​ រួមមាន៖​

ឧទ្យានជាតិ​ព្រះជ័យវរ្ម័ននរោត្តម​ ភ្នំគូលែន​ ២តំបន់ការពារទេសភាពអង្គរ​ 

តំបន់ប្រើប្រាស់ច្រើ​នយ៉ាងបឹងទន្លេសាប​

ដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព​

ដែនជម្រកសត្វព្រៃបឹងពែរ​  ៦ដែនជម្រកសត្វព្រៃភ្នំត្នោត​ភ្នំពក​  ៧-​តំបន់ការពារទេសភាព​ ទំនាបខាងជើ​ងបឹងទន្លេសាប​

តំបន់ស្នូលបឹងទន្លេឆ្មារ​(តំបន់រ៉ាមសារ)​។ 

ឯកឧត្តម​រដ្ឋមន្ត្រី​ បានមានប្រសាសន៍ថា​ ដើម្បីការពារនិងអភិរក្សធនធានធម្មជាតិរបស់យើ​ងប្រកប​ដោយការប្ដេជ្ញារចិត្ត​ និងភាពម្ចាស់ការនៅមូលដ្ឋាន​ ដើ​ម្បីធានាដល់និរន្តរភាពនៃការប្រើ​ប្រាស់​ធន​ធានធម្មជាតិ​ លុះត្រាតែ​ប្រជាជន​ ប្រជាពលរដ្ឋ​នៅក្នុងសហគមន៍ទទួលបានអត្ថប្រយោជន៍ពីសហគមន៍​ និងធ្វើ​ឲ្យជីវភាពសហគមន៍​ប្រសើរឡើ​ង​ មានអាហាររូបត្ថម្ភ​ សន្តិសុខស្បៀង​ សុខមាលភាពរបស់ប្រជាជន​ មានការងារធ្វើ​ មានសាលារៀន​ សហគមន៍​ត្រូវលុបបំបាត់ជម្ងឺគ្រុនចាញ់​ ជម្ងឺ​អេដស៍​ និង​ជម្ងឺឆ្លងនានា​ និងកែប្រែសហគម​ន៍ទៅ​ជាតំ​បន់អេកូ​ទេសចរណ៍​ អភិវឌ្ឍន៍​គោលនយោបាយ​អេកូទេសចរណ៍​ និងបញ្ចូលសហគមន៍ជា​បេតិកភណ្ឌជាតិ៕