បើកម៉ាស៊ីនច្រូតស្រូវ ចំមីនតោនផ្ទុះ បណ្តាល​ឲ្យបុរសម្នាក់ រងរបួសដាច់ដៃស្តាំ ដឹក​បញ្ជូនសង្គ្រោះ​នៅ​ឯ​មន្ទី​ពេទ្យ

ខេត្តបន្ទាយមា​នជយ័​បុរ​ស​ម្នាក់រងរបួសយ៉ាងធ្ងន់ធ្ងដាច់​ដៃខាងស្តាំ ដឹក​បញ្ជូនយកទៅសង្គ្រោះ​នៅ​ឯ​មន្ទី​ពេទ្យភ្លាមៗ​ បន្ទាប់ពីបើករថយន្ត​​ច្រូតស្រូវ ជា​ន់មីនតោន​​ នៅចំណុច​ស្រែខាងត្បូង​ភូមិចំងាយ​ប្រហែល៨០០ម៉ែត្រ ស្ថិតនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុក​អូរជ្រៅ ខេត្ដបន្ទាយមានជ័យ នាវេលា​ម៉ោង១៣និង០០នាទី ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ 

បើតាមប្រភពព័ត៌មានបាន​ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ជ្រុន ធឿន ភេទប្រុសអាយុ៣៨​ឆ្នាំ មុខរ​បរ បើករថយន្ត​​ច្រូតស្រូវ រស់នៅភូមិរកុំក្រោម ឃុំឬស្សីក្រាំង ស្រុកមោងឬស្សី ខេត្ដបាត់ដំបង រង​បួស​ដាច់ដៃស្តាំត្រឹមដើមដៃ​។

ក្រោយពីកើតហេតុភ្លាម​រថយន្តសារ៉ែនរបស់នគរបាលប៉ុស្តិ៍អូរបីជាន់ បានដឹក​បញ្ជូនទៅសង្គ្រោះ​នៅឯ​មន្ទីរពេទ្យ