ប្រកាសផ្ទេរភារកិច្ច តែង​តាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ​ ជូនដល់មន្ត្រីនគរបាលជាតិ នៃ​ស្នងការដ្ឋា​ននគរបាលខេត្តកំពត

ខេត្តកំពត៖នាព្រឹក​ថ្ងៃអង្គារ ១៥រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅស្នងការដ្ឋាននគរបាលខេត្តកំពត រៀបចំពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរ​ស័ក្តិ ជូនដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពត ក្រោមអធិប​តី​ភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហាវ ច័ន្ទសិទ្ធី អនុប្រធាននាយកដ្ឋានបុគ្គលិក តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និងលោក សេង សេរីបុត្រ អភិបាលរងខេត្ត។ 

ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់​ ឯកឧត្តម លោកជំទាវ លោកឧត្តមសេនីយ៍ លោកវ​រសេនីយ៍ លោកលោកស្រីប្រធានមន្ទីរ​ អង្គភាពជុំវិញខេត្ត លោកលោកស្រីស្នងការរង  អស់លោក​អនុប្រធានការិយាល័យកណ្តាល លោកនាយកនាយរងការិយាល័យ លោកអធិការនគរបាលស្រុកក្រុងទាំង៨ លោកមេបញ្ជាការមេបញ្ជាការរងវរៈសេនាតូច ៦០១ និងលោកនាយប៉ុស្តិ៍ទាំង៩៣ ប៉ុស្តិ៍សរុបចំនួ​ន២៩៣នាក់។

មន្ត្រីនគរបាល​ជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពត ត្រូវផ្ទេររភារកិច្ច តែងតាំងមុខតំណែង និងបំ​ពាក់ឋាន​ន្តរស័ក្តិមានចំនួន១២៧នាក់រួមមាន៖

ផ្ទេរ​ភារកិច្ច និងតែងតាំងមុខតំណែងចំនួន២៣នាក់។

បំពា​ក់ឋានន្តរស័ក្តិចំនួន១០៥នាក់ មាន

ថ្នាក់វរសេនីយ៍​ទោ ចំនួន១២នាក់

ថ្នាក់វរសេនីយ៍ត្រី ចំនួន៣៣នាក់

ថ្នាក់អនុសេនី​យ៍ឯក ចំនួន១៥នាក់ 

ថ្នាក់អនុសេនីយ៍ទោ ចំនួន២២នាក់ 

ថ្នាក់អនុសេនីយ៍ត្រី ចំនួន១៤នាក់ 

និងថ្នាក់ព្រិន្ទ​បាលឯក ចំនួន០៩នាក់៕