ឃាត់ខ្លួ​នអ្នកញៀនល្បែង​ស៊ីសង ប្រុស ស្រីចំនួន០៧នា​ក់ នៅស្រុកថ្មគោល

ខេត្តបាត់ដំប៖កម្លាំងអធិការដ្ឋាននគរបាលស្រុកថ្មគោល សហការជា​មួយកម្លាំងប៉ុស្តិ៍ន​គរបាលរដ្ឋ​បាលតា​ពូងគោក ឃ្មុំ និងរូងជ្រៃ កាលពីវេលាម៉ោង១៣និង៤០នាទី​ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ បា​ន​ចុះធ្វើកា​របង្ក្រាបទី​តាំងល្បែងស៊ីសង(បៀរតង)មួយ​កន្លែងនៅចំណុចភូមិកកោះ ឃុំអូរតាគី​ ស្រុកថ្ម​គោល ខេត្តបាត់ដំបង ដោយឃាត់ខ្លួនមនុស្សប្រុស ស្រីចំនួន០៧នាក់ មកអប់រំ។ 

លោកវរសេនីយ៍ត្រី ហៀង ប៊ុនថា អធិការរងស្រុកថ្មគោលបានអោយដឹងថា នៅក្នុងកិច្ចចុះ​ប្រតិ​បត្តិការខាងលើនេះ​ដែរជាលទ្ធផលក្នុងប​ទល្មើសជាក់​ស្តែងសមត្ថកិច្ច​ជំនាញបាន​ធ្វើការឃាត់ខ្លួន​ក្រុមអ្នក​លេងល្បែងស៊ីសង(បៀរតង)បានចំនួន០៧នាក់៖

០១.​ឈ្មោះ​ ភាព​ ស៊ីណាត​ ភេទស្រី អាយុ៦២ឆ្នាំ(ម្ចាស់ផ្ទះ)

០២.​ឈ្មោះ​ មឿន​ សាម៉ុន​ ភេទស្រី អាយុ៥៨ឆ្នាំ

០៣.ឈ្មោះ​ បូរ​ ស៊ីណាត​ ភេទស្រី អាយុ៣២ឆ្នាំ

០៤.ឈ្មោះ​ ប៉ិច​ ឈុនលាង​ ភេទស្រី អាយុ២៨ឆ្នាំ

០៥.ឈ្មោះ​ អ៊ួន​ តក់​ ភេទស្រីអាយុ៧២ឆ្នាំ

០៦.ឈ្មោះ​ អំ​ ពរ​ ភេទប្រុស​ អអាយុ៥៤ឆ្នាំ

០៧.ឈ្មោះ​ ជា​ ចាន់ដារ៉ា​ ភេទប្រុស អាយុ៣៤ឆ្នាំ។

ជាមួយគ្នាទៅ​និងកិច្ចប្រតិបត្តិការនេះដែរសមត្ថកិច្ចជំនាញដកហូតវត្ថុតាងសម្ភារៈរួមមានៈ

 បៀរតងចំនួន០២ហ៊ូ

កន្ទេលក្រាលចំនួន០១

ឈើ​កាវចំនួន០៣

ម៉ូតូចំនួន០៣គ្រឿង។

បច្ចុប្បន្នក្រុមអ្នកញៀនលេងល្បែង​ស៊ីសង(បៀរតង)ខាងលើ រហូតមកដល់ពេលនេះ ត្រូវបានស​មត្ថកិច្ច​ជំនាញបានធ្វើកា​រអប់រំនិងធ្វើកិច្ចសន្យា​អោយវិលត្រឡប់ទៅផ្ទះវិញ៕