ចាប់ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ពន្ឋ័ករណីរក្សាទុកថ្នាំញៀន

ខេត្តបាត់ដំបងជនសង្ស័យចំនួន០២នាក់​ត្រូវបានកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយ​កម្លាំងផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកសង្កែ បានចុះប្រតិបត្តិការល្បាតបង្ក្រាប​ឃាត់ខ្លួន​ពាក់ព័ន្ធទៅ​និងករណីរក្សាទុក ដោយខុសច្បាប់នូវសារធាតុញៀន។

ការចុះប្រតិបត្តិការណ៍​នេះបានធ្វើឡើង​កាលពី​វេលាម៉ោង១០និង៣០​នាទី ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២​០១៩ ​នៅភូមិ​សាស្ត្រចំ​ណុចក្រុម​ទី៨ ស្ថិតនៅក្នុងភូមិកំ​ពង់ម្តោក ឃុំអូរដំបង២ ស្រុក​សង្កែ ខេត្ត​បាត់ដំបង​ ខណៈពេលដែលកម្លាំង​ជំនាញកំពុងចុះ​ល្បាត

លោកអនុសេនីយ៍ឯក សំ ប៊ុនហេង នាយ​ផ្នែកប្រឆាំង​គ្រឿងញៀន​នៃអធិការដ្ឋា​ននគរបាលស្រុក​សង្កែបាន​ឲ្យដឹងថា ជនសង្ស័យទាំង០២នាក់ ដែលត្រូវបាន​កម្លាំង​របស់លោក​ចាប់ឃាត់ខ្លួននោះ

ឈ្មោះ លឿម ចាន់ដេត  ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅក្នុងភូមិស្វាយធំ ឃុំអូរដំបង២ ស្រុក​សង្កែ ខេត្តបាត់ដំបង និង។

ឈ្មោះ ស្រេង ងួនស្រៀង ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅក្នុងភូមិជំនីក ឃុំអន្លង់វិល ស្រុក​សង្កែ ខេត្តបាត់ដំបង។

ក្រោយពីឃាត់ខ្លួន​ជនសង្ស័យ​ខាងលើជំនាញដកហូតបាននូវវត្ថុតាងមួយចំនួនរួមមាន:

 ប្រភេទម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្តិកចំនួន០១ថង់ទម្ងន់ ១,៤៨ក្រាម

ទូរស័ព្ទដៃ​ចំ​នួន០១គ្រឿង

ម៉ូតូចំនួន១​គ្រឿង​និងសម្ភារៈប្រើប្រាស់​មួយចំនួនទៀត

លោក សំ ប៊ុនហេង បានបញ្ជាក់បន្ថែមថា ក្នុងចំណោមជនសង្ស័យ​ទាំងពីរនាក់ខាងលើ ជន​សង្ស័យឈ្មោះ លឿម ចាន់ដេត សមត្ថកិច្ចធ្លាប់ធ្វើ​ការអប់​រំជាច្រើនដង​ហើយ តែមិនកែទើប​ឈានដល់ការឃាត់ខ្លួនយកតែម្តង។

បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញកំពុងរៀបចំ​សំណុំឯកសារបញ្ជូនបន្ត ទៅកាន់ការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធី