ឆេះរោងច​ក្រកាត់​ដេរសំលៀកបំពាក់ វ៉ាយអូលែត ​អីភែរឹល (ខេមបូឌា)កូអិលធី​ឌី កម្មករកម្មការនី ភ័យ​រត់ចែកជើ​ងគ្នា សំណា​ងល្អមិន​រាលដា​លធំ​ដុំ

រាជធានីភ្នំពេញ៖នាវេលាម៉ោង​១និង៣០នាទីរសៀល ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ មានករណី​អគ្គីភ័យ​មួយ​បានឆា​បឆេះក្នុង​រោងចក្រកាត់ដេរសំ​លៀកបំពាក់ វ៉ាយអូលែត អីភែរឹល (ខេមបូឌា) កូអិលធីឌី បណ្តាល​ឲ្យ​កម្មករ​កម្ម​ការនីភ័យ​រត់ចែកជើងគ្នា​សំណាងល្អមិន​រាលដាលធំដុំ។ហេតុការនេះ​បាន​កើតឡើងនៅតាមបណ្ដោយផ្លូវ ២០០២ ក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមការបញ្ជា​ក់ពីបងប្អូនកម្មករកម្មការិនីធ្វើការនៅក្នុងរោងចក្រខាង​លើបានអោយដឹងថា៖មូលហេតុ​ដែល​នាំអោយកើតមាន​អគ្គីភ័យនេះ គឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនីចេញពីoffice ហើយក៏​មាន​ផ្សែង​ក្មួលខ្មាញ់​ចេញពីបន្ទប់​នោះធ្វើអោយ​កម្មកកម្មការនី​ភ័យស្លន់ស្លោ​រត់ចែកជើងគ្នាតែម្តង

ប្រភពដដែលបានបន្តថា ក្រោយមកអាជ្ញាធរសង្កាត់ នឹងសមត្ថកិច្ចប៉ុស្តិ៍អូរបែកក្អក ចុះទៅទៅដ​ល់​កន្លែង​កើតហេតុដើម្បីជួយអន្ត​រាគមន្ត ដោយ​នាំគ្នាជួយយ​កបំពង់ពន្លត់អ​គ្គីភ័យបាញ់​ពន្លត់​អស់ជា​ច្រើនបំពង់​ទើបអគ្គីនោះរលត់ទៅវិញ​នៅម៉ោង០២នឹង១០នាទីរសៀលថ្ងៃខែ​ឆ្នាំដដែល ដោយមិន​បាន​ប្រើប្រាស់​រថយន្តពន្លត់អគ្គីភ័យនោះទេ

ជុំវិញករណី​ខាងលើករណីខាងលើ​សមត្ថកិច្ចមិនទាន់ដឹងថា ទំហំនៃការខូចខាត​អស់ប៉ុន្មាននៅឡើយ​ទេ។ប៉ុន្តែកម្មកកម្មការនី ដែ​លបំរើការនៅក្នុងរោងចក្រនោះ ត្រូវបានថៅកែអោយឈប់សម្រាកត្រ​លប់​ទៅ​ផ្ទះវិញ​សិនរងចាំខាងរោងចក្ររៀបចំកន្លែងដែលឆេះនោះរួចរាល់ ទើបអោយកម្មកកម្មកា​រនីចូលធ្វើការជាធម្មតាវិញ៕