ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច

ខេត្តកណ្តាល៖ជនសង្ស័យម្នាក់ ត្រូវបានកម្លាំសមត្ថកិច្ចចាប់ឃាត់ខ្លួន កាលពីវេលា​ម៉ោ​ង១២​និង៣០​នាទី ថ្ងៃទី២៧ ខែវិចិ្ឆកា ឆ្នាំ២០១៩ នៅចំណុចភូមិស្តៅកន្លែង៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តក​ណ្តាល។

បើតាមសមត្ថកិច្ចបានឲ្យដឹង​ថា ជនសង្ស័យមានឈ្មោះ មូល លី​សុខជា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដមានទីលំ​នៅភូមិបរវិល ឃុំបរវិល ស្រុកបរវិល ខេត្តបាត់ដំបង (ឃាត់ខ្លួន)

ជនរងគ្រោះមានឈ្មោះ ឈូក ឈួរ ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។

ក្រោយពីឃាត់ខ្លួនសមត្ថកិច្ច​ដកហូតបាននូវវត្ថុតាងមួយចំនួនរួមមាន

ម៉ូទ័រកាត់ឈើ ចំនួន​០១ ម៉ាកmaktec MT580 កំលាំង១០៥០w ពណ៍ទឹកប្រាក់លាយក្រហម។

ម៉ាស៊ី​នផ្សារដែក ចំនួន០១ ម៉ាកMillTec កលាំង២២០v ពណ៍ខៀវផលិតនៅ​ប្រទេសជប៉ុន។

ខ្សែផ្សារ​ពណ៍ខ្មៅប៉ុនកូនដៃចំនួន០២ខ្សែ(មួយប្រវែង២,៩០​ម៉ែត្រមានក្បាលផ្សារ០១ពណ៍លឿង និងមួយខ្សែទៀតប្រវែង១,៧០ម៉ែត្រ)

សមត្ថកិច្ចបញ្ជាក់ថា មុនពេលកើតហេតុជន​សង្ស័យបានចូលទៅក្នុងកុដិទីអារាមវត្តស្តៅ រួចធ្វើ​សក​ម្មភាពលួចយកម៉ូទ័រកាត់ឈើ និងម៉ាស៊ី​នផ្សារដែក រួចហៅរ៉ឺ​ម៉កកង់បីជិះចេញទៅបាត់ ក្នុង​ទិស​ដៅ​អ្នកលឿងទៅភ្នំពេញ។

ក្រោយពីទទួលបានបណ្តឹងពីជនរងគ្រោះភ្លាមកម្លាំងប៉ុស្តិ៍ សហការណ៍ជាមួយក​ម្លាំងជំនាញចុះ​ធ្វើការស្រាវជ្រាវរហូតឆ់ឈានដល់ការឃាត់ខ្លួនជនសង្ស័យបាន រួមនិងវត្ថុតាងយកមកសាកសួរ។នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា(ខ្លួនពិតជាបានធ្វើសកម្មភាពលួចម៉ូទ័រកាត់ឈើនិងម៉ាស៊ីនផ្សារដែកខាងលើប្រាកដមែន) បន្ទាប់ពីសាកសួររួចជនសង្ស័យនិងវត្ថុងតាង ត្រូវបាន​បញ្ចូនទៅកាន់ផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីក​សាងសំណុំរឿង​ចាត់ការតាមនិតិវិធី៕