កិច្ចប្រជុំបច្ចេកទេស ស្តីពីការរៀបចំ​ពង្រាងផែ​នការមេតភ្ជាប់ សេដ្ឋកិច្ចកម្ពុជា-វៀតណាម និងខេត្តជា​ប់ព្រំដែន

ខេត្តកំពត៖​ក្រុមប្រឹក្សាខេត្តកំពត បើកកិច្ចប្រជុំរវាងថ្នាក់ដឹកនាំខេត្តកំពត គណៈប្រតិភូ​ក្រសួងផែ​នកា​រកម្ពុជា និងគណៈប្រតិភូក្រសួងផែនការវៀតណាម ស្តីពីការរៀបចំសេចក្តីព្រាង​ផែនការមេត​ភ្ជាប់​សេដ្ឋកិច្ចកម្ពុជាវៀតណាម និងខេត្តជាប់ព្រំដែនឆ្នាំ២០២១២០៣០។

ជំនួបនេះបានធ្វើឡើងកាលពីរសៀលថ្ងៃពុធ ១កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹ​ង​ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសាលប្រជុំ។

សូមជំរាបដែរថា៖ប្រតិភូក្រសួងផែនការកម្ពុជាដឹកនាំដោយ ឯកឧត្តម ហ៊ូ តាំងអេង រដ្ឋលេខាធិ​ការ​ក្រសួងផែនការ។ចំណែកប្រតិភូក្រសួងផែនការវៀតណាមដឹកនាំដោយលោកជំទាវ ផាន់ ង៉ុកម៉ាយ​ភឿង អនុប្រធានវិទ្យាស្ថានអភិវឌ្ឍន៍យុទ្ធសាស្រ្ត នៃក្រសួងផែនការសារធារណរដ្ឋវៀតណាម។

កិច្ចពិភាក្សាបានផ្តោតលើវិស័យសំខាន់ៗចំនួន០៩ រួមមាន៖វិស័យគមនាគមន៍ វិស័យវិនិយោគ វិស័យហិរញ្ញវត្ថុ វិស័យកសិ​កម្ម វិស័យទេសចរណ៍ វិស័យរ៉ែ និងថាមពល វិស័យបរិស្ថាន វិស័យ​សុខាភិបាល ព្រមទាំងខឿនសេដ្ឋកិច្ចជាប់ព្រំដែន។

 ជាកិច្ចឆ្លើយតបចំពោះគោលបំណងរបស់គណៈប្រតិភូវៀតណាម ឯកឧត្តម ជាវ តាយ បានមាន​ប្រសាសន៍ថា ខេត្តកំពតមានសក្តានុពលគ្រប់វិស័យទាំង៩នេះខាងលើ។ខេត្តកំពតបា​នរៀបចំកិច្ច​សហប្រត្តិបត្តការ ដោយគ្រោងបង្កើតផ្សារតាមព្រំដែន សាងសង់កំពង់ផែចំនួន៥ ដែលក្នុងនោះមាន កំពង់ផែអន្តរជាតិ០១។

ជាមួយនេះ ខេត្តកំពតបាន និងកំពុងសាងសង់កំពង់​ផែទេសចរណ៍អន្តរជាតិ​សម្រាប់ទាក់ទាញភ្ញៀវ​ទេសចរពីគ្រប់មជ្ឈដ្ឋានឲ្យមកទស្សនាកម្សាន្ត ហើយក៏កំពុងរៀបចំហេដ្ឋារចនាសម្ព័ន្ធនានា ពិសេ​សស្ថាប​នាផ្លូវទៅកាន់ប្រទេសវៀតណាមជាដើម។

ដោយឡែក រាល់បញ្ហាប្រឈមក្នុងកិច្ចសហប្រតិបត្តិការរវាងខេត្តកំពត និងខេត្តគៀនយ៉ាង ក៍ដូច​ជាប្រទេសវៀតណាម រដ្ឋបាលខេត្តកំពតនឹង​ខិតខំប្រឹងប្រែងឲ្យនៅ​កម្រិតអប្បបរមាតាម​ដែលអាចធ្វើ​បាន៕