សម្តេចតេជោ កោតសរសើរដល់ក្រុមបាល់ទាត់​កម្ពុជា បានយកឈ្នះ​ក្រុមជម្រើស​ជាតិ U22 ទីម័រខា​ងកើត ដោយ​លទ្ធផល​៥-០

រាជធានីភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា​ចក្រក​ម្ពុជា បានសសេនៅលើបណ្តាញសង្គមFacebookដោយកោតសរសើរដល់ក្រុមបាល់ទាត់ក្រុមជម្រើសជាតិយុវជន​អាយុក្រោម២២ឆ្នាំកម្ពុជា បានទទួលជ័យជម្នះលើកដំបូង ក្នុងចំណោម ២ប្រកួត​នៅស៊ី​ហ្គេម​(SEA GAMES) លើកទី៣០ នាប្រទេសហ្វីលីពីនហើយ បន្ទាប់​ពីបាន​យកឈ្នះក្រុម​ជម្រើស​ជាតិ U22 ទីម័រ​ខាងកើត ដោយលទ្ធផល ៥០ នៅកីឡដ្ឋាន ​Rizal Memorial នាទី​ក្រុងម៉ានីល ​ប្រ​ទេសហ្វីលីពីន ដើម្បីឡើង​ឈរកំពូលតារាងពូល A បណ្ដោះអាសន្ន​។

ជាមួគ្នា​នោះដែរសម្តេចតេជា បានអរគុណបងប្អូន​ប្រជាពលរដ្ឋនិងកូនក្មួយ​យុវជនដែលគាំទ្រវិស័​យកីឡា ជាពិសេសក្មួយៗ​ដែលបានចូលរួមទស្ស​នានៅតាមទូរទស្សន៍​ និង​សូមជូន​ពរកីឡាបាល់​ទាត់កម្ពុជា ទទួលបានជោគ​ជ័យជាបន្ត​បន្ទាប់ទៀត៕