
ឯកឧត្តមអភិបាល ខេត្តកំពត ដឹកនាំមន្ត្រីរាជការ និងសិស្ស និស្សិតប្រមាណជាង១.២០០នាក់ សម្អាតអនាម័យអបអរទិវាបរិស្ថានជាតិ
ថ្ងៃចេញផ្សាយៈ November 28, 2019
ខេត្តកំពត៖ដើម្បីបង្កើនសោភ័ណក្រុង ឱ្យកាន់តែស្រស់បំព្រងថែមទៀត នាព្រឹកថ្ងៃព្រហស្បតិ៍ ០២កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត បានអញ្ជើញជាអធិបតីក្នុងទិវាអនាម័យបរិស្ថានជាតិ ២៣វិច្ឆិកា នៅសួនច្បារឆ្នេរព្រែកកំពង់បាយ ក្រុងកំពត ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្ស និស្សិតប្រមាណជាង១.២០០នាក់។
ក្នុងឱកាសនោះឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត បានមានប្រសាសន៍ផ្តាំផ្ញើដល់អ្នកចូលរួម ក៏ដូចជាប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ត្រូវបន្តយកចិត្តទុកដាក់ក្នុងការរក្សាអនាម័យ បរិស្ថានសម្រាប់ជាមុខមាត់ខេត្ត នាឱកាសបុណ្យសមុទ្រដ៏ខ្លីខាងមុខ ក៏ដូចជាដើម្បីសុខុមាលភាពទាំងអស់គ្នាផងដែរ៕