ចាប់ឃាត់ខ្លួន អ្នកញៀនល្បែងស៊ីសង បៀស៊ីគូរថៃ ចំនួន៤នាក់ នៅប៉ៃលិន

ខេត្តប៉ៃលិន៖កម្លាំងការិយាល័​យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាល​ខេត្តប៉ៃលិន កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ បានចុះប្រតិបត្តិការណ៍​បង្ក្រាបល្បែងស៊ីស​ង​ខុស​ច្បាប់ (លេងបៀ) មួយកន្លែង នៅចំណុចផ្ទះរបស់ឈ្មោះ ជួ វិបុត្រ ភេទប្រុស អាយុ ៤៣ឆ្នាំ ជាតិ​ខ្មែរ មុខរបរ លក់ដូរ ស្ថិតក្នុងភូមិទួលល្វា សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយឃាត់ខ្លួនជន​សង្ស័យបានចំនួន៤នាក់។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា អ្នកញៀនល្បែងស៊ីសងដែលត្រូវបាន​កម្លាំសមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​រួមមាន៖

ឈ្មោះ សឿន ខុន ភេទស្រី អាយុ៦០នាក់ ជាតិខ្មែរ មុខរបរ មេផ្ទះ រស់នៅភូមិទួលស្រឡៅ សង្កាត់​ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ឈ្មោះ រ៉េន ម៉ៅ ភេទស្រី អាយុ៤០ឆ្នាំ ជាតិខ្មែរ មុខរបរ កសិករ រស់នៅភូមិអូរតាពុកក្រោម សង្កាត់​ទួលល្វា ក្រុង​ប៉ៃលិន ខេត្តប៉ៃលិន ។

ឈ្មោះ លី ភ័ស្ស ភេទស្រី អាយុ៣៥ឆ្នាំ ជាតិខ្មែរ មុខរបរ មេផ្ទះ រស់នៅភូមិអូរតាវ៉ៅ សង្កាត់អូរតា​វ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ឈ្មោះ ជួ វិបុត្រ (ម្ចាស់ផ្ទះ) ភេទប្រុស អាយុ៤៣ឆ្នាំ ជាតិខ្មែរ មុខរបរ លក់ដូរ រស់នៅភូមិទួលល្វា សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ក្រោយពីឃាត់ខ្លួន​សមត្ថកិច្ចដកហូតបា​ននូវវត្ថុតាងមួយចំនួនរួមមានៈ​កន្ទេល០២,​បៀចំនួន៥២​សន្លឹក,​ចានជ័រ​០២,លុយចំនួន២៣,៥០០៛ (ពីរម៉ឺនបីពាន់ប្រាំរយរៀលគត់)​បន្ទាប់ពី​ឃា​ត់ខ្លួន​ជំនាញបាននាំមកអប់រំ និងធ្វើកិច្ចសន្យា រួចឲ្យត្រឡប់ទៅផ្ទះវិញ៕