ឯកឧត្តម​អភិបាល​ខេត្តកែប ជួបសំ​ណេះសំណាល ជាមួយប្រតិភូយុវ​ជន ស ស យ ក ចំនួន៧០នាក់​នៅវិមានព​ហុកីឡដ្ឋានជាតិ

ខេត្តកែប​៖កាលពី​រសៀលថ្ងៃ​ ព្រហស្បត៍​ ២កើត​ ខែមិគសិរ​ ឆ្នាំ​កុរ​ ឯកស័ក​ ព.ស២៥៦៣​ ត្រូវនឹង​ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម កែន សត្ថា អភិបា​ល នៃគណៈអភិបាលខេត្ត​ បានអញ្ចើញជួប​សំដែង​ការគួរសម្យ​ ជាមួយប្រតិភូយុវជន​ សសយក​ ៧០នាក់​ ដែលត្រូវចូលរួមខួបលើកទី៤១ កំណើ​តសហភាពសហព័ន្ធយុវជន កម្ពុជា ២ធ្នូ​ ១៩៧៨ ,២ធ្នូ​ ២០១៩ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែវិច្ឆិ​កា ឆ្នាំ២០១៩ នៅវិមានពហុកីឡដ្ឋានជាតិ។

 

ក្នុងពិធីនេះ ឯកឧត្តម​ កែន សត្ថា អភិបាលខេត្ត​កែប ក៏មានមតិសំណេះសំណាល ដោយបាន​លើក​ឡើងអំពីប្រវត្តិនៃការតស៊ូ របស់យុវជនយុ​វតីគ្រប់ស្រទាប់វ​ណ្ណៈដែល​បានលះបង់អាយុជីវិត​ធ្វើជាដើ​មទុន ដើម្បីរំដោះ​ជាតិ មាតុភូមិ និងប្រជាជន ពីរបបប្រល័​យពូជសាសន៍ ប៉ុល ពត​ រហូតទទួល​បាន​នូវសុខសន្តិភាព នឹងការអភិវឌ្ឍន៍​រីកចម្រើនគ្រប់វិស័យមកដល់សព្វថ្ងៃនេះដូចនេះក្មួយៗ​ជាយុវជន​ជំនាន់​ក្រោយ​ ត្រូវជួ​យថែរក្សាសុខសន្តិភាពនិងអភិវឌ្ឍន៍ប្រទេ​សជាតិយើងឱ្យ​កាន់តែរីកចម្រើន​ទៅមុខទៀត​។ 

ឆ្លៀតក្នុងឱ​កាស​នោះដែរឯកឧត្តមអភិបាលខេត្ត​ ក៏បានឧបត្ថម្ភថវិកា​ដល់យុវជន សសយក ទាំង៧​០រូប ដែលក្នុងម្នាក់ៗ​ទទួលបានថវិកា​ចំនួន​៤០.០០០រៀល​ សរុបថវិកាចំនួន២.៨០០.០០០រៀល៕