ប្រទះឃើញសពស្ត្រីម្នាក់​ ដេកស្លាប់នៅក្នុងទឹកស្រះ ក្នុងព្រៃសង្ស័យ​ករណីរំលោ​ភសម្លាប់

ខេត្តបន្ទាយមានជ័យ៖សព​ស្ត្រីម្នាក់ត្រូវបានពលរដ្ឋប្រទះ​ឃើញដេកស្លាប់ នៅក្នុងស្រះទឹកក្នុងព្រៃ កាល​ពីព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩​ នៅចំណុចផ្លូវស្ទង់តាងួន ស្ថិតនៅក្នុងភូមិបាលិលេយ្យ២ សង្កាត់​ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយ​មានជ័យ បង្កការភ្ញាក់ផ្អើល។

បើតាម​ស្វាមី​សព ឈ្មោះ​ សម ពិសិទ្ធ អាយុ​៣១​ឆ្នាំ បាននិយាយរៀបរាប់​ឲ្យដឹងថា​ សពជនរងគ្រោះ​(ប្រពន្ឋ)មានឈ្មោះ សុទ្ធ ស្រីនាង អាយុ២៦ឆ្នាំ មុខរប​ជាអ្នករើសអេតចាយ ស្នាក់នៅក្នុង​វត្តបា​លិ​លេយ្យ ជាមួយគ្នា​។

ស្វាមី​សព បានបន្តថា​៖ខ្លួននិងប្រពន្ឋ(ជនរងគ្រោះ)បានរៀប​អាពាហ៍ពិពាហ៍កាលពីឆ្នាំ២០១៣ ដោយ​សាជីវភាពខ្វះ​ខាតទើបសម្រេចចិត្តមិនទាន់យកកូន​នោះទេ។
ស្វាមី​សពបញ្ជាក់ថា​ ជនរងគ្រោះបានបាត់ខ្លួនកន្លែងស្នាក់នៅ(វត្ត)កាលពីវេលាម៉ោងប្រមាណជាង​២រសៀល ​ថ្ងៃទី២៧ ខែ​វិច្ឆិកា ឆ្នាំ២០១៩មកម្លេះ រហូតមកដល់​ព្រឹកថ្ងៃទី៣០ វិ​ច្ឆិការ នេះមាន​ការភ្ញាក់​ផ្អើល​និងដឹងដំណឹង ​ខ្លួនក៏មកពិនិត្យជា​ក់ស្តែងតា​មភិនភាគ សម្លៀកបំពាក់ និងបាត់ជា​ច្រើនថ្ងៃមក​ផងនោះអា​ចបញ្ជាក់​បាន​ថា ជាប្រពន្ឋរបស់ខ្លួនពិតប្រាកដមែន។

បើតាមមន្ត្រីអាវុធហត្ថក្រុងប៉ោយប៉ែតបាន​ឲ្យដឹងថា​ យោងតាមការពិនិត្យនិងធ្វើកោសល្យវិច្ច័យបឋម​របស់​ជំនាញ សពសង្ស័យជាករណីរំលោភហើយសម្លាប់ ពីព្រោះនៅលើដងខ្លួនសាកសព អាក្រាត​កាយ និងមានសម្លៀកបំ​ពាក់នៅក្បែនោះផងដែរ។ដោយសារសពមា​នសភាពហើម​ ស្អុយរលួយ​ផង​នោះ សមត្ថកិច្ចបានយកក្តាមឈូសមកដាក់នៅកន្លែងកើត​ហេតុតែម្តង រួចប្រគល់​ឲ្យក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាមប្រពៃណី។
ពាក់ពន្ឋ័ករណីខាងលើនេះដែរកម្លាំងកងរាជអាវុធហត្ថក្រុងកំពុងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីចាប់ឃាតករយកមកផ្តន្ទាទោសតាមច្បាប់៕