រដ្ឋបាលខេត្តកែប ​អបអរសាទរខួបលើកទី៤១ នៃកំ​ណើតសហភា​ពសហព័ន្ធយុវជនកម្ពុជា

ខេត្តកែប៖សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកែ​ប​ នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ​ នៅ​សា​លប្រជុំ​ធំសាលាខេត្តកែប​ បានរៀបចំពិធីជួបជុំដើម្បីអបអរសាទរខួបលើកទី៤១ នៃកំណើតស​ហភាពស​ហព័ន្ធយុវជនកម្ពុជា​ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប និងលោក សំ​ សារីន​ ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត​ និងមា​នការអញ្ចើ​ញចូល​រួមពី​សំណាក​ លោក លោកស្រី សមាជិក សមាជិកា​ ក្រុមប្រឹក្សាខេត្ត​ លោក​ លោកស្រី​ អភិបាល​រងខេត្ត​ ថ្នាក់ដឹកនាំតាមបណ្ដាមន្ទីរ​ជុំវិញខេត្ត​ និងសមាជិក​ សមាជិកា​ សហភាពស​ហព័ន្ធយុវជន​កម្ពុជា​ ខេត្តកែប​ សរុបចំនួន៤៤៣រូប។ 

ឯកឧត្តម កែន សត្ថា អភិបាលខេត្ត​បានចាត់ទុកព្រឹត្តិការណ៍ថ្ងៃអបអរសាទរខួបលើកទី៤១ឆ្នាំ នៃថ្ងៃ​កំ​ណើត​សហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានប្រារព្ធនាពេលនេះនៅទូទាំង២៥រាជធានីខេត្ត និយាយរួម​និយាយដោយឡែកសម្រាប់យុវជននៅខេត្តកែប ពិតជាបានឆ្លុះបញ្ចាំងឱ្យឃើញថា យុវ​ជន​យើងបានយល់កាន់តែច្បាស់ពីប្រវតិ្ត បុព្វហេតុនិងពលីកម្មរបស់អតីតយុវជន និងការ​លះបង់ពុះ​ពាររបស់សមាជិក សមាជិកា​សហភាពសហព័ន្ធ​យុវជនកម្ពុជាគ្រប់ជំ​នាន់ដែលបានចូល​រួមចំណែក​ក្នុង​បុព្វហេតុក្នុង​សង្គម​ជាតិទាំងមូល