ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបថ្មី ប្រចាំកម្ពុជា បានអះអាងថា សហភាពអឺរ៉ុប នឹងបន្តជាដៃគូ​ជួយកម្ពុជា ដើម្បីគាំទ្រដ​ល់ការអភិវឌ្ឍន៍កម្ពុជា ប្រកបដោ​យចីរភាពជាភាព

រាជធានីភ្នំពេញ៖​លោកជំទា​វ Carmen Moreno ឯកអគ្គរដ្ឋទូតស​ហភាពអឺរ៉ុបថ្មី ប្រចាំកម្ពុជា បានស​ម្តែង​នូវការភ្ញាក់ផ្អើល និងអបអរសាទរ​យ៉ាងខ្លាំង​ចំពោះ​កា​រអភិ​វឌ្ឍរ​បស់​កម្ពុជា ដែលកំពុង​ដើរលើ​ផ្លូវត្រូវ​ក្នុង​ការជំរុញការអភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ​លើបញ្ហាប្រែ​ប្រួលអាកាសធាតុ ការថែរក្សា​គ្រប់គ្រង​ធនធានធម្មជាតិ និងការអភិវឌ្ឍន៍​ពាណិជ្ជកម្ម​ប្រកបដោ​យចីរភាព។
​លោកជំទា​វមានប្រសាសន៍អះអាងបែបនេះ ខណៈដែលសម្ដេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាត​ឲ្យជួបសម្តែងការគួរសម​នៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩នេះ ។

ជាមួយគ្នានេះ លោកជំទាវបានមានប្រសាសន៍បន្ថែមថា ទាំងនេះគឺទទួលបានមកពីសុខសន្តិភាព និង​ស្ថិរភាព​ដែលកម្ពុជា​ទទួលបាន ហើ​យសុខសន្តិភាព ស្ថិរភាពនេះ ទៀ​តសោធគឺ​ជាមូលដ្ឋាន​ចាំបាច់​បំផុត សម្រាប់អនាគតកម្ពុជាយើង សម្រាប់កា​រអភិវឌ្ឍប្រកប​ដោយចីរភាព​ក៏ដូចជាសម្រាប់​យុវជនជំនាន់ក្រោយរបស់កម្ពុជាផងដែរ។

ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរ និងអំណរគុណ​ចំ​ពោះលោ​កជំទាវ ​Carmen Moreno ដែល​ត្រូវបានតែងតាំងជាអគ្គរដ្ឋទូ​តសហគមន៍អឺរ៉ុបប្រចាំ​នៅ​ព្រះរាជា​ណាចក្រ​កម្ពុជា នូវការមើ​លឃើញពី​សុខសន្តិភាព និងស្ថិរភាពកម្ពុជា ដែលលោក​ជំទាវបាន​លើកឡើង​ព្រោះអ្វីដែល​លោកជំទាវបាន​លើកឡើងគឺជា​មូលដ្ឋានមួយដែល​កម្ពុជានិង​សហគមន៍​អឺរុប​អាច​បន្ត​ធ្វើការរួមគ្នាពង្រឹងទំនាក់ទំនងឲ្យកាន់តែរឹងមាំថែមទៀត។

សម្ដេចតេជោបានថ្លែង​អំណរគុណជូនដល់សហគមន៍អឺរ៉ុប ដែលបានជួយដល់កម្ពុជា ជាពិសេស​ក្នុងការកាត់ទោសអតីតថ្នាក់ដឹកនាំកំពូលៗខ្មែរក្រហម និងបានជួយ​ដល់កម្ពុជាជា​ច្រើនដែរលើវិ​ស័យដទៃទៀត​៕