កម្លាំងសមត្ថកិច្ចខណ្ឌ​ច្បារអំពៅ ចុះបង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់ (​ហ្គេម​បាញ់​ត្រី​)

រាជធានី​ភ្នំពេញ៖​ល្បែងស៊ីសង​ខុសច្បាប់ (​ហ្គេម​បាញ់​ត្រី​)មួយកន្លែង ស្ថិតនៅ​ទីតាំង​ផ្ទះ​លេខ​២៩៦ ផ្លូវ​បេតុង ភូមិ​ដើម​ចាន់​១ សង្កាត់​ច្បារអំពៅ​ទី​២ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ត្រូវបានកម្លាំង​នគរ​បាល​ខណ្ឌ​ច្បារអំពៅ ដឹកនាំ​ដោយ​លោក ហ៊​ត គីម​នី អភិបាលរងខណ្ឌ និងក្រោមការ​សម្របស​ម្រួលពី​លោក សេង ហៀ​ង ព្រះ រាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចុះ​បង្ក្រាប​កាលពី​វេលា​ម៉ោង​ជាង២០​​យប់ ថ្ងៃទី​០១ ខែធ្នូ ឆ្នាំ​២០១៩។

ក្នុងប្រតិបត្តិការណ៍នោះកម្លាំងដកហូត​បាននូវវត្ថុតាងមួយចំនួនរួមមាន​​៖ទូរ​ហ្គេម​បាញ់​ត្រី​ចំនួន​០៤​ទូ (​ខូច​០១),កង្ហារ​០២គ្រឿង​និងកៅអី​ចំនួន១៤។

បច្ចុប្បន្ន​វត្ថុតាង ត្រូវបាន​សមត្ថកិច្ច​ដ​ក​ហូត​យកមក​រក្សាទុកនៅ​អធិការដ្ឋាន​នគរបាល ខណ្ឌ​ច្បារអំពៅ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី៕