ចាប់ឃាត់ខ្លួន​ជនសង្ស័យម្នាក់ ពាក់ពន្ធ័ករណីប្រើហឹ​ង្សា​​ក្នុង​គ្រួសារ និង​ប្រើប្រាស់​អាវុធ​ខុសច្បាប់​

ខេត្តកំពង់ស្ពឺ​៖បុរស​ម្នាក់ត្រូវបានកម្លាំង​សមត្ថកិច្ច​ចាប់ឃាត់ខ្លួន កាលពី​ល្ងាច​ថ្ងៃទី​១៥​ ខែមីនា ​ឆ្នាំ​២០​២០ ​​បន្ទាប់ពី​ប្រើ​​អំពើ​ហឹ​ង្សា​ក្នុង​គ្រួសារ​ និង​ប្រើប្រាស់​អាវុធ​ខុសច្បាប់​នៅ​ភូមិ​ព្រីង​ ​ឃុំ​ត្រែងត្រយឹង​ស្រុក​ភ្នំស្រួច ​ខេត្តកំពង់ស្ពឺ​ ​។​
​សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យ​មានឈ្មោះ​ឌុល ធី​ណា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ​ រស់នៅ​ភូមិ​ព្រីង​ឃុំ​ត្រែងត្រយឹង​ ស្រុក​ភ្នំស្រួច​ ខេត្តកំពង់ស្ពឺ។

បើតាមប្រភព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុ​ជនសង្ស័យបានទាស់​ពាក្យសម្តី​ជាមួយ​ម្តាយ​ឈ្មោះ​ មួង​ វឿន ​អាយុ​៥៨​ឆ្នាំ រស់​នៅ​ភូមិ​ឃុំ​ខាងលើ​។បន្ទាប់មក​ឈ្មោះ ​ឌុល​ ធី​ណា ​បាន​យក​កាំភ្លើង​ច្នៃ​ប្រភេទ​បាញ់​គ្រាប់កង់​គំរាម​រក​បាញ់​ម្តាយ ​និង​បងប្រុស​តែ​មិនបាន​បាញ់​ទេ​ ដោយសារ​ម្តាយ​និង​បងប្រុស​រត់គេចខ្លួន​ចេញពីផ្ទះ​។​

​ក្រោយមក​សមត្ថកិច្ច​ទៅដល់ ​ឈ្មោះ​ មួង ​វឿន ត្រូវ​ជា​ម្តាយ​បាន​នាំ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ឃុំ​ត្រែង​ត្រយឹង​ទៅ​គាស់​យក​អាវុធ​ម៉ាក​AK.47​លេខ​មើល​មិន​ច្បា​ស់បង់​១​ គ្រាប់​ចំនួន​៤​គ្រាប់​ពីក្រោយ​ផ្ទះ​របស់​គាត់​ ដែល​រូបគាត់​បាន​កប់​ទុក​តាំងពី​ប្តី​របស់គាត់​មាន​ប្រពន្ធចុង​។ហើយកូនរបស់គាត់តែងតែ​ឈ្លោះ​គ្នា​ជាញឹក​ញាប់​តែ​មិន​ចាំ​ឆ្នាំ​ដែល​គាត់​កប់​ទេ​ប្រគល់ជូន​សមត្ថកិច្ច​។​
បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រួច​ ដើម្បី​កសាង​សំណុំរឿងចាត់ការ​តាម​នីតិវិធី​៕