លោកជំទាវកិ​ត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញ​ជាអធិបតី ក្នុងពិធី​កាត់ឬសសីមា និងសម្ពោធ​សមិទ្ធិផល​នានា នៅវត្តពោ​ធិ៍ឧត្តម

ខេត្តស្វាយរៀង៖​នាព្រឹកថ្ងៃច័ន្ទ ៨រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែមី​នា ឆ្នាំ២០២០ លោក​ជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់​ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអ​ញ្ជើញចូលរួម​ជាតំណាង​ដ៏ខ្ពង់ខ្ពស់ស​ម្តេចវិ​បុល​សេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធ​សភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីកាត់ឬសសីមា និងស​ម្ពោធសមិទ្ធិផលនៅក្នុងវត្តពោធិ៍ឧត្តម (ហៅវត្តអណ្តូងត្របែក) ស្ថិតក្នុងភូមិអណ្តូងត្របែក ឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង។

ថ្លែងក្នុងឱកាសនោះ លោកជំទាវក៏បាន ពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចប្រធានព្រឹទ្ធសភា​ និងលោកជំទាវ ជូ​នដល់​អង្គពិធីនូវក្តី​នឹករលឹកចំ​ពោះអង​ហគពិធីផងដែរ។

លោកជំទាវបានបន្តទៀតថា ព្រះពុទ្ធសាស​នាមិនគ្រាន់តែជាទី​គោរពសក្ភារៈបូជាប៉ុណ្ណោះទេ គឺជា​ប្រភពបណ្តុះ នូវបញ្ញាញាណ ជាថ្នាលបណ្តុះធនធានមនុស្សគ្រប់សម័យកាល ហើយបើ​តាមប្រវ​ត្តិសាស្ត្របានបង្ហាញអោ​យឃើញថា ទីអារាម រួមចំណែក​ក្នុងការក​សាងសង្គមជាតិ​មួយប្រកប​ដោយ​សីលធម៌ ចរិយាធម៌ និងប្រកប​ដោយគុណធម៌ និងជាទីកន្លែងដែលរក្សាទុកនូវវប្បធម៌ ប្រពៃណី ទំនៀ​មទម្លាប់ ដែលបុព្វបុរសខ្មែរកត់ត្រាទុកពីជំនាន់មួយទៅជំនាន់មួយ សម្រាប់មនុស្សជំ​នាន់​ក្រោយ ពិសេសទៅទៀតទីអារាមជាកន្លែងបណ្តុះ នូវធនធានមនុស្សដែលពោរពេញដោយ ចំណេះ​ដឹងទាំងផ្លូវលោក ផ្លូវធម៌ និងប្រកបដោយមនសិការជាតិ ស្របតាម​យុទ្ធសាស្រ្តច​តុកោណដំ​ណាក់​កាល​ទី៤ របស់រាជរដ្ឋាភិបាល។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានលើកត​ម្កើង និងទ្រទ្រង់ព្រះពុទ្ធ​សាសនាស្រប នឹងស្ថានភាព​សង្គមជាតិកំពុង​តែរីកចម្រើន បានបង្ករលក្ខណៈស​ម្បត្តិដល់សកម្មភាព ព្រះពុទ្ធសាសនា ក្នុងការ​អភិវឌ្ឍន៍​វិស័យនេះ ឲ្យមានរីកចម្រើនដូចវិស័យដទៃទៀត សក្តិសមជាទីកន្លែងគោរពបូជា នៃពុទ្ធប​រិស័ទ ។

ជាក់ស្តែងនៅក្នុងស្រុករ​មាសហែកថ្ងៃនេះបានរៀប​ចំកាត់ឬសសីមា និងសម្ពោធសមិទ្ធិផលនានា ដែ​ល​បាន ចំណាយថវិកាសាសង់អស់៣៥ម៉ឺនដុល្លារសហរដ្ឋអាមេរិក សម្រាប់ទុកឲ្យប្រ​ជាពុទ្ធបរិសទ​ជិតឆ្ងាយ គោរព និងប្រតិបត្តិ៕