ក្មេងប្រុស​២​នាក់ បានស្លាប់យ៉ាងអាណោចអធម បន្ទាប់ពីនាំគ្នា​ទៅលេង​ទឹក​រណ្តៅ​ដី​ ខាងក្រោយ​ភូមិ បណ្តាលឲ្យ​លង់

រាជធានីភ្នំពេញ​៖ក្មេងប្រុស​២​នាក់​បងប្អូន​ជីដូនមួយ​ បាននាំគ្នា​ទៅលេង​ទឹក​រណ្តៅ​ដី​ខាងក្រោយ​ភូមិ​ បណ្តាលឱ្យលង់​ស្លាប់​ទាំង​២​នាក់ ​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល ​ថ្ងៃទី​១៦​ ខែមីនា​ ឆ្នាំ​២០២០ នៅចំណុច​រណ្តៅ​ដី​មានទឹក​មួយកន្លែង​ខាងកើត​ ភូមិ​សំរោង​កណ្តាល​ សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ រាជធានីភ្នំពេញ។​

សព​ក្មេងប្រុស​ទាំង​២​នាក់​ទី​១​ឈ្មោះ​ ឆេង ភា​និ​ត​ អាយុ​៧​ឆ្នាំ មាន​ឪពុក​ឈ្មោះ​ មឿង ឆេង​ អាយុ​៣៥​ឆ្នាំ មុខរបរ​កម្មករ​ និង​ម្តាយ​ឈ្មោះ​ឡូញ សារិន​ អាយុ​៣៦​ឆ្នាំ មុខរបរ​កម្មការិនី​។

ទី​២​ឈ្មោះ ស៊ុយ ប៊ុន​ថេ​ង​ អាយុ​៦​ឆ្នាំ មាន​ឪពុក​ឈ្មោះ​ សាំង វុទ្ធី​អាយុ​៣៣​ឆ្នាំ មុខរបរ​កម្មករ​ និង​ម្តាយ​ឈ្មោះ​ មឿង សុខ​គា​ អាយុ​៣៧​ឆ្នាំ មុខរបរ​កម្មការិនី​។អ្នក​ទាំងអស់គ្នា​ស្នាក់នៅ​ភូមិ​សំរោង​កណ្តាល​ សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ។

បើតាមប្រភពព័ត៌មានបានឱ្យដឹងថា នៅមុន​ពេល​កើតហេតុ​ស្ត្រី​ជា​ម្តាយ​ក្មេងរងគ្រោះ​ឈ្មោះ​ ឆេង​ ភា​និ​ត​ បាន​បាត់​កូន​ និង​ក្មួយ​ក៏​ឆោឡោ​ប្រាប់​បងប្អូន​សាច់ញាតិ​ឱ្យជួយ​រក​ ហើយ​ក្រុម​សាច់ញាតិ​ក៏​ចេញ​ដើររក​ក្មេង​ទាំងពីរ​នាក់​នោះ​ លុះ​មកដល់​រណ្តៅ​ដី​មួយកន្លែង​នៅ​ខាងកើត​ភូមិ​ ក៏​ប្រទះឃើញ​ខោអាវ​ និង​ស្បែកជើង​ពីរ​គូរ​បស់​ក្មេង​ទាំងពីរ​ មានការសង្ស័យក៏ចុះរាវរកក៏ប្រទះឃើញ។

បច្ចុប្បន្នក្មេងរងគ្រោះទាំង២នាក់ ត្រូវបានឪពុកម្តាយនាំយកទៅធ្វើបុណ្យតាមប្រពៃណី៕