គណៈប្រតិភូរបស់គណៈកម្មការ​ទី៣ នៃរដ្ឋស​ភាបានជួបប្រជុំពិភាក្សាការងារ និងសិក្សាឈ្វេងយល់ ជាមួយរដ្ឋបាលខេត្តស្វាយរៀង

ខេត្តស្វាយរៀង៖នារសៀលថ្ងៃចន្ទ ៨​កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព..២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០នេះ​ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈ អភិបាលខេត្ត បានទទួល​ជួបប្រជុំពិ​ភាក្សាការងារ ជាមួយគណៈប្រតិភូគណៈកម្មការទី៣ នៃរដ្ឋសភា ដើម្បីសិក្សាឈ្វេង​យល់ពីស​កម្ម​ភាពការងារ និងបញ្ហាប្រឈម នានានៅក្នុងខេត្ត  ដែលកិច្ចប្រជុំនេះ​ដឹកនាំដោយឯកឧត្តម ជា វ៉ាន់​ដេត ប្រធានគណ:កម្មការទី៣ នៃរដ្ឋសភា ផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក ។ 

កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំនន្ទីរអាគារសាលាខេត្តស្វាយរៀង ដោយមានការអញ្ជើញ​ចូល​រួមពីឯកឧត្តម លោកជំទាវតំណាងរាស្ត្រ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ សមាជិករាជរដ្ឋាភិ​បាល តំណាងក្រសួងពាក់ព័ន្ធនានា ឯកឧត្តមអភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ និង​មន្រ្តី​ជំនាញក្នុងរចនាសម្ព័ន្ធសាលាខេត្តស្វាយរៀងផងដែរ។

ក្នុងឱកាសនោះដែរឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណ:អភិបាលខេត្តស្វាយរៀង បានមានប្រ​សាសន៍​លើកឡើងអំពីបញ្ហាប្រឈមមួយចំនួន និងវឌ្ឍន៍ភាពការងារអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម រដ្ឋបាលខេត្ត​បានដាក់ចេញនូវទិសដៅយុទ្ធសាស្ត្រ ជាច្រើនដោយយ​កចិត្តទុកដាក់ទៅលើបញ្ហា​សំខាន់ៗរួមមាន ពង្រឹងសុខសន្តិភាពឱ្យបានរឹងមាំ ពង្រឹងពង្រីកវិសាលភាព នៃការអភិវឌ្ឍ​ហេដ្ឋារ​ចនា​សម្ពន្ធរូបវ័ន លើកកម្ពស់ប្រជាធិបតេយ្យ ការពារបូរណភាពទឹកដី ការពារសន្តិសុខ សណ្តាប់​ធ្នាប់តាមព្រំដែន មានកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាង ការទាក់ទាញវិនិយោគគិន និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

ឯកឧត្តម ជា វ៉ាន់ដេត បានបញ្ជាក់ផងដែរថា គណៈកម្មាការទី៣នៃរដ្ឋសភាមា​នភារកិច្ចទទួល​ខុសត្រូវលើការងារ ផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក ដូចនេះ​ក្នុងនា​មគណ:កម្មការទី៣ នៃរដ្ឋសភាជាតិ និងនាំយករាល់សំណូមពររបស់មន្ទី​រជំនាញជួយនិង​អន្តរាគមន៍ធ្វើការសម្របសម្រួលដោះស្រាយរវាងថ្នាក់មូលដ្ឋានទៅថ្នាក់ជាតិដើម្បីជួយដោះស្រាយបញ្ហាប្រឈមទាំង ឡាយណាដែលអាចធ្វើទៅបាន៕