ឃាត់ខ្លួន​យុវជន៥នាក់ ២នាក់ទៀតរត់គេចខ្លួន បន្ទាប់ពី​ធ្វើសកម្មភាព កាប់ក្មេង​ប្រុសម្នាក់ បណ្តាល​ឲ្យដាច់ដៃត្មិល

ខេត្តបន្ទាយមានជ័យ៖យុវជន​ជើងខ្លាំងចំនួន៥នាក់​ ត្រូវបាន​កម្លាំងនគរបាលស្រុកមង្គលបុរីចាប់​ឃាត់ខ្លួន​បានជាបន្តបន្ទាប់​ រីឯគូកនចំនួនពីនាក់ទៀត​កំពុ​ងរត់គេចខ្លួន បន្ទាប់ពីបាន​ធ្វើសកម្មភាព​កាប់ក្មេងប្រុសម្នាក់ បណ្តាលឲ្យដាច់ដៃត្មិល កាលពីវេលាម៉ោង៨និង១០នាទីយប់ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២​០២០ នៅចំណុចផ្សារ​ហ៊ុយឡេង ស្ថិតក្នុងភូមិសឿ ឃុំសឿង ស្រុកមង្គលបូរី ខេត្តបន្ទាយ​មានជ័យ​។

ពាក់ពន្ធ័ករណីនេះបើតាម​លោកវរសេនីយ៍ឯក ស៊ីន ណារ៉ាក់ អធិការនគ​របាលស្រុកមង្គល​បូរីបាន​ឲ្យដឹងថា នៅវេលាម៉ោង៨​និង១០នាទីយប់នោះ នៅចំណុចផ្សារហ៊ុយឡេង មានក្មេង១ក្រុម​មាន​គ្នា៧នាក់ បានជិៈម៉ូតូធ្វើសកម្មភាព​កាប់ទៅលើក្មេងជំទង់ម្នាក់ឈ្មោះដេត វណ្ណលីដា ភេទប្រុស​អាយុ​១៥ឆ្នាំ រស់នៅភូមិបុស្បឡោក​ ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បណ្តាលឲ្យដាច់​ដៃស្តាំ​ត្មិល។

ក្រោយពីកើតហេតុសមត្ថកិច្ចដឹកយកទៅ​សង្រ្គោះនៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា ជប៉ុន នៅ​ស្រុក​មង្គ​លបូរី ចំណែកជនបង្កវិញក្រោយ​ពីធ្វើសកម្មភាពរួច​ទាំង៧នាក់ បានជិៈម៉ូតូរត៉គេច តែរយៈ​ពេល៧ម៉ោង ត្រូវចាប់​ឃាត់ខ្លួនបាន​ជាបន្តបន្ទាប់បាន​ចំនួន៥នាក់។

លោកបានបញ្ជាក់ថា ដោយសាររឿងនេះជារឿងក្តៅកកុកទើបលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការដ្ឋាន​នគរបាលខេត្តបន្ទាយមានជ័យបានបញ្ជាឲ្យដឹកនាំកម្លាំង នគរបាល​អធិការដ្ឋាន​នគរ​បាលស្រុកមង្គលបូរី និងកម្លាំងនគរ​បាលប៉ុស្តិ៍រដ្ឋបាលឃុំសឿ ចុះធ្វើកា​រស្រាវជ្រាវរហូត​ឈានដល់​ឃាត់ខ្លួនជន​ដៃដល់ចាបចំនួន៥នាក់រួមមាន​៖

ទី១ឈ្មោះ ផាន់ ធីវ៉ា ភេទប្រុស អាយុ២២ឆ្នាំ ដកហូតបានដាវ​សាម៉ូរ៉ៃ១ ជននេះ​កំពុង​ជក់​គ្រឿង​ញៀន​យ៉ាងសកម្មទៀតផង ដែលបានកា​ប់ទៅលើជនរងគ្រោះឈ្មោះ ដេត វណ្ណលីដា បណ្តាល​ឲ្យដាច់ដៃខាងស្តាំ។
ទី២ឈ្មោះ រឿង កាំម៉ាឡៃ ភេទប្រុសអាយុ១៧ឆ្នាំ ជាអ្នកសមគំនិត។

ទី៣ឈ្មោះដុង វណ្ណនីត ភេទប្រុស អាយុ១៨ឆ្នាំ ជាអ្នកសមគំនិត។

ទី៤ឈ្មោះ ធាង ចាន់ណា ភេទប្រុស អាយុ១៨ឆ្នាំ ជាអ្នកសម​គំនិត។

ទី៥ឈ្មោះ មាស យ៉ត ភេទប្រុស អាយុ១៨ឆ្នាំ ជាអ្នកផ្តើមគំនិតហៅ គ្នីគ្នា​គេមកកាប់​ជនរងគ្រោះ ។

លោកអធិការបានបញ្ជាក់ទៀតថា ក្រោយពីធ្វើការឃាត់ខ្លួននិងធ្វើការសាកសួរចម្លើយ ក្នុង​នោះ​មានឈ្មោះ ផាន់ ធីវ៉ា ជាជនដៃដល់​បានសារភាពថា ពួកគេពិត​ជាបានជិៈ​ម៉ូតូធ្វើសកម្មភាព​កាប់​ទៅលើជន​រងគ្រោះពិតមែន តែគ្មានបំណង​កាប់ឈ្មោះដេត វណ្ណលីដា ទេ គឺបំណងកាប់​បងប្រុស​របស់គេ ឈ្មោះ ដេត ឈិន​ឡុង ដោយឈ្មោះ​មាស យ៉ត ជាគ្នារ​បស់គេបាន​តេទូរស័ព្ទប្រាប់ថា ឈ្មោះ​ដេត ឈិនឡុង បានវាយគេ គេពឹ​ងឲ្យជួយ​សងសឹកឱ្យ ពេលជិៈម៉ូតូដល់កន្លែងកើតហេតុ​ឃើញឈ្មោះដេត វណ្ណលីដា ជាប្អូនជិៈម៉ូតូរបស់បងគេ ក៏កាប់១ដាវចំដៃ ដោយស្មាន​តែឈ្មោះ​ឈិនឡុង ដែលជាគូទំនាស់ជាមួយឈ្មោះមាស យ៉ត ។

លោកបានបញ្ជាក់បន្ថែមថាករនេះ គឺផ្តើមចេញពី​ឈ្មោះមាស យ៉ត ដែលស្រឡាញ់​នារីម្នាក់ជា​សង្សា​របស់​គេ ហើយចាស់ទុំខា​ងឈ្មោះដេត ឈិនឡុង ជាភាគីរងគ្រោះ មានបំណងចង់ដ​ណ្តឹង​នាង​នោះមកឲ្យកូនដេត ឈិនឡុង ដល់ឈ្មោះមាស យ៉ត មានចិត្តប្រច័ណ្ឌជាមួយឈ្មោះឈិន​ ឡុង ក៏តេទូរ​ស័ព្ទកុហកគ្នីគ្នាគេ​ចោទប្រកាន់​ទៅលើឈ្មោះ ឈិន ឡុង ថាបានវាយមកលើខ្លួន។


ក្រុមជនដៃដល់ទាំង៥​នាក់ កម្លាំងនគរបាលជំនាញអ​ធិការដ្ឋានន​គរបាលស្រុកមង្គលបូរី កំពុងរៀប​ចំកសាង​សំណុំរឿងបញ្ជូនទៅស្នង​ការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់កា​របន្តតាមនិតិ​វិធីច្បាប់។

ចំណែកបក្សពួក​គេ២នា​ក់កំពុងគេចខ្លួនកម្លាំងនគរបាល ស្រុកកំពុងធ្វើការស្រាវជ្រាវបន្ត ដើម្បី​ចាប់ខ្លួន​មកផ្តន្ទាទោសតាមផ្លូវច្បាប់ផងដែរ៕