ឃាត់ខ្លួន​ជនសង្ស័យ២នាក់ ពាក់ពន្ធ័ករណីគ្រឿងញៀន

រាជធានីភ្នំពេញ​៖​សមត្ថកិច្ចកម្លាំ​ងជំនាញរបស់មន្ទីរ​ប្រឆាំងបទល្មើសគ្រឿងញៀន(ក៦) បាន​បើក​ប្រតិបត្តិ​ការស្រាវជ្រាវ ករណី​ជួញដូរគ្រឿងញៀន រហូត​ឈានដល់ការឃាត់ខ្លួនជ​នសង្ស័យ​ពីនាក់ប្តី​ប្រពន្ធ កាលពីវេ​លាម៉ោង១៦និង៣០នាទីយប់ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ នៅចំ​ណុចបន្ទប់​ជួលលេខ០៤ ផ្លូវបេតុង សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។

ក្រោយពីឃាត់ខ្លួនកម្លាំង​ដកហូតបាននូវវត្ថុតាងសារធាតុញៀន ប្រភេទមេ​តំហ្វេតាមីន(ICE) ទម្ងន់​1025.56g។

សម​ត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យពីនាក់ប្តីប្រពន្ធ ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួននោះមាន​ឈ្មោះ ចុង សំអុល ភេទប្រុស អាយុ៣៧ឆ្នាំ​​ ជនជាតិខ្មែរ និងឈ្មោះ ឡេ ធីចិន ភេទស្រី អាយុ៣៨ឆ្នាំ​​ ជនជាតិវៀតណាម(ជាប្រពន្ធ)​។

សម​ត្ថកិច្ចបន្តថា ការចុះប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀននេះ ជំនាញរបស់មន្ទីរប្រឆាំង បទល្មើសគ្រឿងញៀន(ក៦) ដឹកនាំដោយលោកនាយករង ដាំ ឈឿន និងសម្របសម្រួលដោយ​លោ សឿន មុន្នីរ័ត្ន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធា​នីភ្នំពេញ និងក្របញ្ជី ឡេង ណាង បានដំណើរការបើកកិច្ចប្រតិបត្តិការ ស្រាវជ្រាវបង្ក្រាបករណី រក្សាទុកជូញដូរ​គ្រឿងញៀន​ខុសច្បាប់ក្នុងបទល្មើសជាក់ស្តែង ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យ០២នាក់ រួមនឹង​វត្ថុតាងសារ​ធាតុញៀនប្រភេទម៉េតំហ្វេតាមីន(ICE) ទម្ងន់1025.56g។

ក្រោយពីឃាត់ខ្លួន​សមត្ថកិច្ចបាន​ធ្វើកំណត់ហេតុ ដើម្បី​កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់​ការបន្ត​តាមនិតិវិធី៕