រ​ដ្ឋបាលខេត្តក្រចេះ​ ​សម្រេចបិតក្លឹបកំសាន្តទាំងអស់នៅក្នុងខេត្ត ជាបណ្តោះអាសន្ន រហូតដល់​ជំងឺរា​តត្បាត​ (Covid 19 )នេះបានធូស្បើយ

ខេត្តក្រចេះ៖អាជ្ញាធរខេត្តក្រចេះ សហការជាមួយមន្ទីរ​សុខាភិបាលខេត្តក្រចេះ នាព្រឹកថ្ងៃទី១៩ ខែ​មីនា ឆ្នាំ២០២០នេះ បានចុះផ្សព្វផ្សាយ និងធ្វើកា​រណនាំដល់​ម្ចាស់ក្លឹប​កំសាន្តទាំងអស់ ក្នុងខេត្ត​ក្រចេះ​ឲ្យចូលរួមសហកា​រជាមួយ និងអាជ្ញាធរខេត្ត ក្រុង ស្រុក ដើម្បីជួយ​ទប់ស្កាត់​នូវជំងឺរាតត្បាត (Covid 19 )​។ដូចនេះ​រាល់ក្លឹបកំសាន្ត ( K.T.V )ទាំងអស់ត្រូវបិទជា​បណ្តោះអាសន្ន រហូតដល់​ជំងឺរាត​ត្បាត (Covid 19 )នេះបានធូស្បើយ​៕