បើកបរគោយន្តកន្ត្រៃ ក្រឡាប់ខ្លួនឯងបណ្តាលឱ្យគិនស្លាប់ នៅនឹងកន្លែង

ខេត្តឧត្ដរមានជ័យ៖ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើយ ដោយបុរសម្នាក់បើក​គោយន្តកន្ត្រៃក្រឡាប់​ដោយខ្លួនឯង បណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។

ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើង​កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ នៅ​ចំណុចខាងជើង​ភូមិក្កឹប​ថ្ម ឃុំគោករមៀត ស្រុកថ្មពួក ចម្ងាយ៥០០ម៉ែត្រពីកន្លែងចាក់​សំរាម។

បើតាមប្រភពព័ត៌មានបានឱ្យដឹងថា ជនរងគ្រោះមាន​ឈ្មោះ ញឹម តយ ភេទប្រុស អាយុ៣៨ឆ្នាំ ជា​កម្មករប្រមូល​ដឹកសំរាមក្នុងផ្សារ​បឹងត្រកួន រស់នៅភូមិត្រពាំ​ងសំ​រោង ឃុំគោករមៀត ស្រុកថ្មពួក។

ប្រភពដដែរបន្តថា មុនពេលកើតហេតុជនរងគ្រោះបានដឹកសំរាម​ពីផ្សារក្នុងគោល​បំណងយកម​កចាក់​ចោល នៅគំនរសំរា​មក្បែរកន្លែងកើត​ហេតុ លើផ្លូវជាតិលេខ៥៨​A លុះមកដល់ចំណុច​កើត​ហេតុ គោយន្តបានដាច់​កង់មុខខាងស្ដាំ ក៏រេចង្កូតធ្លាក់ប្រឡាយត្រូវគោយន្តសង្កត់​បណ្ដាលឲ្យស្លាប់។​ លុះ​ព្រឹកម៉ោង៦ ទើបសមត្ថកិច្ចទទួលព័ត៌មានពីប្រជាពល​រដ្ឋរាយការណ៍ថា មានករណី​គ្រោះថ្នាក់​ចរា​ចរណ៍ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបា​លគោករមៀត បានចុះទៅ​ដល់កន្លែងកើតហេតុ ដើម្បីធ្វើ​ការត្រួត​ពិនិត្យនិងរាយការណ៍មក​ជំនាញ។

ក្រោយពីធ្វើកោ​សល្យវិច័យរួច​ សពត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យ​តាមប្រពៃ​ណី៕