បុរសម្នាក់ស្រវឹងស្រាធ្លាក់ភ្នែក បើករថយន្តស៊េរីទំ​នើបបោះពួយយ៉ាងលឿន ជ្រុលទៅ​បុកម៉ូតូកង់បី​១គ្រឿង​ដាច់ជាពីរកំណាត់ បណ្តាលឱ្យខូចខាត និងរបួសធ្ងន់​ម្នាក់

រាជធានីភ្នំពេញ៖បុរសម្នាក់បើក​បររថយន្តស៊េរី​ទំនើបម៉ាកអូឌី ក្នុងស្ថាន​ភាពស្រវឹង​ជោគជាំ បោះពួយ​យ៉ាង​លឿន ជ្រុលទៅ​បុកម៉ូតូក​ង់បី១គ្រឿង​ដាច់ជាពី​រកំណាត់ បណ្តាលអោយខូចខាត និងរបួស​ធ្ងន់​ម្នាក់ ដឹក​យកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។
ករណីនេះបានកើតឡើងកាលពីវេលាម៉ោងជាង១១យប់ថ្ងៃទី​១៩ ខែមីនា ឆ្នាំ២០២០ ត្រង់ចំណុច​ផ្សារដើម​អំពិល តាមបណ្ដោយផ្លូវឧកញ៉ាម៉ុង រិទ្ធី កែងនិងផ្លូវបេតុង ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌ​សែនសុខ រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនកើតហេតុ គេឃើញបុរសម្នាក់ជិះម៉ូតូកង់បី១គ្រឿង ពាក់​ផ្លាកលេខ ភ្នំពេញ 1M-2535 ធ្វើដំណើរពីជើ​ងទៅត្បូងតាមផ្លូវបេតុង លុះមកដល់ចំណុចកើតហេតុ ម៉ូតូ​កង់បីបានបើកឆ្លងផ្លូវឧ​កញ៉ា ម៉ុង រិទ្ធី ក្នុងគោល​បំណង់បត់ឆ្វេងឆ្ពោះ​ទៅអតីត​រង្វង់មូលកាំ​ខូស៊ីតធី ស្របពេលនោះ ស្រាប់តែ​មានរថយន្តស៊េរីទំនើប១គ្រឿង ម៉ាកអូឌី ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BD-2211 បើកបរដោ​យបុរសម្នាក់ ក្នុងស្ថានភាពស្រវឹង តាមបណ្ដោយផ្លូវ​ឧកញ៉ា ម៉ុង រិទ្ធី ក្នុង​ទិស​ដៅ​ពីកើត​ទៅលិចក្នុងល្បឿយ៉ាងលឿនមិនប្រយ័ត្ន ក៏ជ្រុលទៅបុកម៉ូតូកង់បី​ខាងលើពេញទំហឹង បណ្ដាល​ឲ្យខ្ទាតម៉ូតូ​ដាច់ចេញ​ពីរម៉កសណ្តោង​លោតទៅផ្លូវម្ខាងទៀត រ​ងការខូចខាតស្ទើរទាំងស្រុង ចំណែកបុរ​សជាអ្នកបើកម៉ូតូកង់បី បានរងរបួសធ្ងន់​។

ដោយទ្បែករថយន្តបង្កបានបន្ត​បុកអូសរ៉ឺម៉​កសណ្តោងឡើង​ទៅលើខឿនផ្ទះប្រជាពលរដ្ឋ ចម្ងាយ​ប្រមាណ៥ម៉ែត្រ រងការខូច​ខាតផ្នែងខាងមុខយ៉ាងដំណំ។មួយសន្ទុះមក ក៏មាន​រថយន្តសង្គ្រោះ​បន្ទាន់ បានមកដឹកជនរងគ្រោះទៅមន្ទីពេទ្យកាល់ម៉ែតភ្លាមៗផងដែរ។
ក្រោយកើត​ហេតុបន្ទាប់ពីសមត្ថកិច្ចជំនាញ ចុះមកធ្វើការវា​ស់វែងរួច ក៏បាននាំយកមធ្យោបាយទាំង​ពី​​ទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាន​នគរបាលរាជធានីភ្នំពេញ ដើម្បីរង់​ចាំធ្វើកា​រដោះស្រាយតាមនីតិវិធីជាក្រោយ៕