អភិបាលខេត្តស្ទឹងត្រែង ​ត្រៀមអគារ​នៃមជ្ឈមណ្ឌល​គរុកោសល្យភូមិ​ភាគខេត្ត សម្រាប់ពិនិត្យ ថែទាំ និង​ព្យាបាលជំ​ងឺកូវីដ១៩(COVID-19)

ខេត្តស្ទឹងត្រែង៖នៅព្រឹកថ្ងៃចន្ទ ១៥រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ នេះ ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និង​ជាប្រធាន​គណៈ​កម្មការបង្ការ និងទប់ស្កាត់ជំងឺកូវីត១៩(COVID-19)ខេត្តស្ទឹងត្រែង បានអញ្ជើញចុះត្រួតពិនិត្យ ទីតាំងអគា​រនៃមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តស្ទឹងត្រែង ដែលជាអំ​ណោយដ៏ថ្លៃថ្លារប​ស់ស​ម្តេច​អគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រៀមសម្រាប់​ដាក់ឱ្យប្រើប្រាស់​ជាកន្លែងពិនិត្យ ថែទាំ និងព្យាបាលជំងឺកូវីដ១៩(COVID-19)។

ឯកឧត្តម ម៉ុម សារឿន បានបញ្ជាក់ថា. ការសម្រេចយកអ​គារមជ្ឈមណ្ឌលគរុកោសល្យនេះ ត្រៀម​ប្រើប្រាស់សម្រាប់ធ្វើជាកន្លែងពិនិត្យ ថែទាំ និងព្យាបាលជំងឺកូវីដ១៩(COVID-19) ដើម្បីបញ្ចៀស​នូវការចម្លងក្នុង​សហគមន៍ជាយថាហេតុ។ឯកឧត្តម អភិបាលខេត្ត បានបន្ថែមថា កន្លង​មករដ្ឋបា​លខេត្ត​បានបង្កើតក្រុមការ​ងារប្រយុទ្ធ ប្រឆាំង និងជំ​ងឺដ៏កាចសាហាវមួយនេះ ព្រមទាំង​បានជំរុញ​ដល់មន្ទីរអង្គភាព ដែលពាក់ព័ន្ធ ពិសេសមន្ទីរសុខាភិបាល ដែលជាសេនាធិការឲ្យរដ្ឋបាលខេត្ត ត្រូវធ្វើយ៉ាង​ណាដាក់ចេញនូវទិសដៅ ដោយបន្តលើកកម្ពស់​អនុវត្តយ៉ាងសកម្ម តាមការណែនាំរប​ស់រាជរដ្ឋាភិបាល ដើម្បីបង្ការទប់ស្កាត់ប្រឆាំង នឹងការរីករាលដាលនៃវីរុសប្រភេទថ្មីកូរ៉ូណា ឬកូវីដ១៩ (COVID-19) ដែលកំពុងកើ​តមានជាសកល ដោយធ្វើការ​យកចិត្តទុកដា​ក់ណែនាំ​អប់រំប្រជាព​លរដ្ឋ អំពីវិធានការនានាក្នុងការបង្ការ និងទប់ស្កាត់ការឆ្លងមេរោគ(COVID-19)ឲ្យទាន់ពេលវេលា៕