ទំនិញខូចគុណភាព ​និងហួសកា​លបរិច្ឆេទ ដែលសាខាកាំកុងត្រូល ​ខេត្តត្បូងឃ្មុំ ដកហូតពីអាជីវករ ​នាពេ​លកន្លងមក បានដឹក​យកមកចាក់កប់លុប និងដុតក​ម្ទេចចោ​ល

ខេត្តត្បូងឃ្មុំ៖ទំនិញខូចគុ​ណភាព និងហួសកា​លបរិច្ឆេទ ដែលមន្រ្តីជំនាញ​កាំកុងត្រូល ដកហូត​ពីអាជីវ​ករ លក់ដូរមួយចំនួ​ន នៅក្នុងខេត្តត្បូងឃ្មុំ កាលពីឆ្នាំ២០១៩ កន្លងទៅ​សរុបចំនួន​ប្រមា​ណ១​តោន រួមមានភេសជ្ជៈ គ្រឿងឧបភោគ និងប​រិភោគចម្រុះ ​ត្រូវបានលោក មាស មោរ៉ា ប្រធាន​សាខាកាំកុ​ងត្រូលខេត្តត្បូងឃ្មុំ បានដឹកនាំមន្ត្រីកាំកុងត្រូល រួមសហ​ការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត, មន្ទីរបរិ​ស្ថានខេត្ត និងអាជ្ញាធរស្រុកពញា​ក្រែក បានធ្វើការចាក់កប់លុប និងដុតកម្ទេចចោល នៅទី​តាំងមួយកន្លែងស្ថិត​នៅភូមិស្រះ ឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ​ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០នេះ។

នាឱកាសនោះដែរលោក មាស មោរ៉ា បានអំពាវនាវដល់ប្រជាពលរដ្ឋ ក៏ដូចជាអាជីវករ​សូមប្រុងប្រ​យ័ត្ន មុននឹងទិញទំនិញលើទីផ្សារ ពិសេសចំណី​អាហារប្រចាំថ្ងៃ សូមពិនិត្យឱ្យបាន​ច្បាស់លាស់ជា​មុនសិន ចៀសវាង​ប៉ះទំនិញខូចគុណភាព ធ្វើឱ្យប៉ះពា​ល់សុខភាពបងប្អូនទៅថ្ងៃក្រោយ ជាពិ​សេស​អ្នកផលិត និងអ្នកលក់ សូមកុំក្លែងបន្លំ និងបន្ថែមសា​រធាតុគីមីហាមឃាត់ ដើម្បីទុកបានយូរ នៅ​ស្រស់​ល្អ ដែលធ្វើឲ្យខូចសុខភា​ពអ្នកទទួលទាន៕