ដើម្បីទ​ប់ស្កាត់ ​និងបង្កា​រជំងឺ COVI​D-19អាជ្ញាធរខេត្តស្វាយរៀង ចុះផ្សព្វផ្សា​យអប់រំ ប្រជាពលរដ្ឋ អំ​ពីវិធី​កា​រពា​រខ្លួន

ខេត្តស្វាយរៀង៖បើទោះបីជា​ខេត្តស្វាយរៀង មិនទាន់មានអ្នកឆ្លងជំងឺ COVID-19 ក្តី តែនៅ​ចំពោះមុខវិធាន​ការទប់ស្កាត់ និងបង្ការជំងឺ COVID-19 រដ្ឋបាលខេត្តស្វាយរៀង ក៏បាន​ត្រៀមរៀប​ចំទីតាំងអគារ ដែលមាន​បន្ទប់ដា​ច់ដោយឡែកបន្ថែមទៀត សម្រាប់គ្រប់មន្ទីរពេទ្យបង្អែកខេត្ត ក្រុង ស្រុក ឱ្យបាន​ស្របតា​មវិធានវេជ្ជសាស្ត្រ ហើយក៏បានត្រៀម​សម្ភារធនធានមនុស្ស សម្រាប់​ត្រៀម​លក្ខណៈ​សម្បត្តិ ដែលអាចកើតមានឡើង ជាយថាហេតុផងដែរ។

ក្នុងនោះអាជ្ញាធរខេត្តស្វាយរៀង បានចុះធ្វើកា​រផ្សព្វផ្សាយអប់រំ អំពីវិធីការពារខ្លួន ហើយក្នុង​នោះមន្ទីរ​សុខា​ភិបាលខេត្តស្វាយរៀង​ក៏ដូចជាអាជ្ញាធរខេត្ត បានចុះអប់រំនៅតាមហាងកាហ្វេ ហាង​លក់បាយគុយទាវ និងតាមទី​ជនបទឲ្យបាន​យល់ និងនាំគ្នាការ​ពារខ្លួនពីជំងឺមួយនេះ​។

យោងតាមមន្ត្រីប​ម្រើការងា​រនៅតាមសាលាក្រុងស្រុកទាំង៨ នៅខេត្តស្វាយរៀង​បានបង្ហាញសារ​ដល់ពលរដ្ឋថា ដើម្បីចូ​លរួមទប់ស្កាត់ និងបង្ការជំងឺ COVID-19 ដែលជាជំងឺដ៏​សាហាវមួយ​កំពុងតែរា​តត្បាតខ្លាំង នៅពា​សពេញពិភពលោក នៅតាមបណ្តាស្រុក ក្រុងមាន​ក្រុមមន្ត្រី​ជំនាញបាញ់ថ្នាំ​សម្លាប់​មេរោគ ដាក់ទឹក​អាល់អាកុលលា​ងដៃ និងម៉ាស៊ីនវាស់កម្លាំងជា​ដើម។ហើយចំ​ពោះ​ពលរចំ​ណាកស្រុក ត្រឡប់មកវិញ ត្រូវនៅឆ្ងាយពីគ្រួសារ១៤ថ្ងៃ ហើយបើមានរោគសញ្ញាមិនស្រួល ត្រូវរាយ​ការណ៍មកអាជ្ញាធរជាបន្ទាន់។

ជាងនេះទៅទៀតអាជ្ញាធរបានស្នើឱ្យបងប្អូនប្រជាពលរដ្ឋ ត្រូវចេះការពារខ្លួនដោយរស់នៅស្អាត ហូប​ស្អាត និងចេះអនាម័យខ្លួនប្រាណ ពិសេសលាងដៃនឹងសាប៊ូ ឬអាកុល ឱ្យបានជាប់ជាប្រចាំ៕