សាខាកាកបាទក្រហម​ខេត្តកំពត ធ្វើពិធីប្រគ​ល់ទទួលអំណោយ និងថវិកាដល់សប្បុរស​ជនជា​ម្ចាស់អំណោយ

ខេត្តកំពត៖នៅព្រឹកថ្ងៃទី២៥ ខែមី​នាឆ្នាំ ២០២០ ឯកឧត្តម ជាវ តាយ ប្រធានគណៈ​កម្មាធិការ​សាខា​កា​កបាទក្រហមខេត្ត និង​មានវត្តមានចូលរួមពី​សំណាក់លោកជំទាវ លាងហៃ អនុប្រធាន​អចិន្ត្រៃយ៍​សាខាកាកបាទក្រហម​កម្ពុជាខេត្ត ព្រមទាំងសមាជិក សមាជិកាគណៈ​កម្មាធិការសាខា និងសមា​ជិក​កិត្តិយ​សសាខា បានធ្វើពិធីប្រគល់នឹង​ទទួល អំណោយ​មនុស្សធម៌ ដែលទទួល​បាន​ពីសប្បុរសជន ។
អំណោយទាំងនោះ រួមមាន មីចំនួន២៦កេស ត្រីខចំនួន១០០កំប៉ុង ទឹកអាកុលលាងដៃចំនួន៥​០០ដបតូច និងថវិកាចំនួន​១២លានរៀលនិង១,៨០០ដុល្លារ។

មានប្រសាសន៍ សំណេះសំណាលក្នុងឱកាសនោះឯកឧត្តម ជាវ តាយ ប្រធានគ​ណៈកម្មាធិ​ការសា​ខា​កាកបាទក្រហមខេត្ត បានថ្លែងអំណរគុណ កោតសរសើរ ដល់សប្បុរសជន និងបានចាត់​ទុកអំ​ណោយ ដែលបាននាំមកប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកំពតពេលនេះ គឺពិតជា កាយ​វិការនូវ​ទឹកចិត្តសប្បុរសធម៌មួយរួមចំណែកុំក្នុងវិស័យមនុស្សធម៌ ជាមួយកាកបាទក្រហមកម្ពុជា ដែ​ល​មានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន ជាប្រធានដឹកនាំក៏ ដូចជា​ការរួមចំ​ណែកជា​មួយ​រាជរដ្ឋាភិបាល ដើម្បីជួយដល់ប្រជាពលរដ្ឋជួ​បប្រទះការខ្វះខាតឬជួបប្រទះ​នូវឧប្បត្តិវហេតុផ្សេងៗ និងបញ្ហាប្រឈមនា​នា ក្នុងការឆ្លើយតប​បានទាន់ពេលវេលាផងដែរ។

ពិសេសអំណោយរបស់សប្បុរស​ជនដែលបានផ្ដល់ជូនសា​ខាកាកបាទក្រហម នាពេលនេះក៏ជាការរួ​មចំ​ណែក ដើម្បីឆ្លើយតប ក្នុងកា​រជួយដល់សុខភាព និងបញ្ហាប្រឈមខ្វះខាតសម្រាប់ប្រជាពលរដ្ឋ ក៏ដូចជាសុខភា​ពសាធារណៈ ឲ្យបានទាន់​ពេលវេលា និងមានប្រសិទ្ធភាព ក្នុងកាលៈទេសៈ​នា​បច្ចុប្បន្ន ដែលរា​ជរដ្ឋាភិបាលកម្ពុជាយើ​ងបាននឹងកំពុងយកចិត្តទុកដាក់ខ្ពស់ អំពាវនាវ​ណែនាំដ​ល់គ្រប់ស្ថាប័ន​រដ្ឋ វិស័យឯកជន អង្គការជាតិ អន្តរជាតិ រួមនឹងប្រជាពលរដ្ឋយើង រួមគ្នាប្រយុទ្ធ​នឹង​ជំងឺឆ្លង កូវីដ ១៩ ដែលជាជម្ងឺរាតត្បាត ជា​សកលក្នុងពិភពលោក។

ឯកឧត្តម ជាវ តាយ ក៏បានសន្យា និងធ្វើការចាត់ចែ​ងអំណោយទាំងនេះ ឲ្យបានស្រប​ទៅនឹងទឹក​ចិត្តសប្បុរសធម៌ម្ចាស់អំណោយ ពិសេសឱ្យបានចំគោ​លដៅ នៃគោលការណ៍ ក្នុងវិស័យ​មនុស្សធម៌​របស់កាកបាទក្រហមកម្ពុជា ដែលជាស្ថាប័នឈានមុខ ក្នុងការជួយសង្គ្រោះនិង ជួយសម្រាល​ការ​លំបា​កនូវបញ្ហាប្រឈមនានា សម្រាប់ជនងាយរងគ្រោះដែលបានជួបប្រទះនៅក្នុងមូលដ្ឋាន។

ជាមួយឱកាសនោះពាក់ព័ន្ធនឹងជំងឺឆ្លងកូវីដ១៩ ឯកឧត្តមជាវ តាយអភិបាលខេត្ត ក៏បានបញ្ជាក់ថា បច្ចុប្បន្ន​នេះសម្រាប់ខេត្តកំពត ពុំទាន់មានការរាតត្បាតធ្ងន់ធ្ងរ​ទៅលើប្រជា​ពលរដ្ឋក្នុង​ខេត្តនៅ​ឡើយទេ ហើយរហូត​ដល់ពេលនេះ ទើបតែមានឆ្លងចំនួន២នាក់ប៉ុណ្ណោះ ដែលកំពុងស​ម្រាកព្យា​បាលនៅខេត្តផ្សេង ដែលអនុវត្តទៅតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ហើយ​ដោយ​ឡែក មានការឆ្លងជំងឺកូវីដ១៩ចំនួន២នាក់ផ្សេងទៀតដែរនោះក្នុងខេត្ត ដែលនាំចូលពីក្រៅ​ប្រ​ទេស​លើ​ជនជាតិម៉ាឡេស៊ី ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពត​។

ក្នុងឱកាសនោះឯកឧត្តមជាវ តាយ ក៏បានធ្វើពិធីប្រគល់ និងទទួលអំណោយ​សម្ភារៈថវិកាព្រម​ទាំងប្រគល់នូវ ប័ណ្ណនិង​លិខិតសរសើរជូនដល់សប្បុរសជនចំនួន១៧នាក់ផងដែរ៕