លោកឧត្តម​សេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍ន​គរបាល ច្រកទ្វាព្រំដែន​អន្តរ​ជាតិប៉ោយប៉ែត ប្រកាស​បរិច្ចាគ​ប្រាក់​បៀវត្ស រយៈពេល០​៦ខែ ជូន​គណៈ​កម្មការ​ជាតិប្រយុទ្ធប្រឆាំង​នឹង​ជំងឺកូវីដ​១៩

ខេត្តបន្ទាយមានជ័យ៖ដើម្បីចូ​លរួម​ចំ​ណែក ជាមួយរាជ​រដ្ឋាភិបាល ក្នុងការដោះស្រាយការ​លំបាក​ទាំង​ឡាយ​ ដែល​កំពុងប្រឈម លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាល ច្រកទ្វាព្រំអន្ត​រជាតិ​ប៉ោយប៉ែត នា​ថ្ងៃចន្ទ ១៤កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃទី​០​៦ ខែ​មេសា​ ឆ្នាំ២០២០ បានប្រកាស​បរិច្ចាគប្រាក់បៀវត្សរបស់​ខ្លួន ចំនួន​១,000,000រៀល​(មួយលាន​រៀល​)ក្នុង១ខែ រយៈពេល៦ខែ ដោយគិតចាប់​ពីខែ​ឧសភា ដល់ខែតុលា ឆ្នាំ២០២០ ជូន​ដល់គណៈ​កម្មការជាតិប្រយុទ្ធ​ប្រឆាំង​នឹងជំងឺ​កូវីដ​១៩​។

សូមជម្រា​បដែរថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បាន​សម្រេ​ចបរិច្ចាគ​ប្រាក់បៀវត្សរបស់សម្តេចចំនួន៧ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធ​នឹងជំងឺកូវីដ១៩។ ប្រាក់ខែរបស់​សម្តេចតេជោដែលបរិច្ចាគនេះ គឺរាប់ចាប់ពីខែមីនា រហូតដល់ខែកញ្ញា ឆ្នាំ២០២០៕