នគរបាល​ស្រុកភ្នំព្រឹក​ ចាប់ឃាត់ខ្លួនជនសង្ស័យ១​នាក់ ពាក់ពន្ធ័ករណីគ្រឿងញៀន

ខេត្តបាត់ដំបង៖ដោយអនុវត្តតាម​ការណែនាំរបស់លោកឧត្តម​សេ​នីយ៍ទោ អ៊ុច សុខុន ស្នងការនៃ​ស្នង​ការដ្ឋាននគរបាលខេត្តបាត់ដំបង និងតាមការ​ណែនាំរបស់លោកឧត្តម​សេនីយ៍ត្រី កុយ ហៀង ស្នង​ការ​រងផែនការងារប្រឆាំងគ្រឿងញៀននៃ​ស្នង​ការដ្ឋាន នៅថ្ងៃ ចន្ទ​ ១៤កើត ខែចេត្រ ឆ្នាំកុរ ឯកស័​ក​ព..២៥៦៣ ត្រូវនឹងថ្ងទី០៦​ ខែមីនា ឆ្នាំ២០​២០​ កម្លាំងនគរបាលស្រុកភ្នំព្រឹក​ ដឹកនាំដោយ​លោកវរសេនី​យ៍ទោ សា​រ៉េត​ វិសេដ្ឋ​ ​អ​ធិការនគរ​បាល​ស្រុក បា​នចុះ​បង្រ្កាបករណីរក្សាទុកដោយខុស​ច្បាប់​នូវសារ​ធាតុញៀនចំនួន០១ក​រណី ដោយធ្វើការឃាត់ខ្លួន​ជនសង្ស័យ១នាក់នៅ​ក្នុងមូលដ្ឋាន​ភូមិអូរ​តាសុខ​ ឃុំពេជ្រចិន្តា ​ស្រុកភ្នំព្រឹក​ ខេត្ត​បាត់ដំបង។

ជនសង្ស័យដែលត្រូវបាន​កម្លាំងផ្នែកជំនាញ ចា​ប់ឃាត់ខ្លួននោះ​មានឈ្មោះប្រាក់ សេងហុង ភេទប្រុស អាយុ២​៣​ឆ្នាំ មានទីលំនៅ ភូមិអូរតាសុខ ឃុំពេជ្រចិន្ដា ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង ។
វត្ថុតាងដកហូតបានរួមមាន៖
ម្សៅក្រាមព​ណ៌សថ្លា ច្រកក្នុងថង់ផ្លាស្ទិច ពណ៌សថ្លា សង្ស័យមានសារធាតុញៀនប្រភេទ​មេត​ហ្វេតាមីន​ ម៉ាទឹកកក​ICE ចំនួន០២ថង់ធំ​។
ទូរ​ស័ព្ទដៃចំនួន០១គ្រឿង។
ជញ្ជីងសម្រា​ប់ថ្លឹងគ្រឿងញៀន ចំនួន០១គ្រឿង។
ថង់សម្រាប់ច្រក​រំលែកថ្នាំញៀន និងសម្ភា:រសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយ​ចំនួន។

ក្រោយធ្វើការសាកសួរស្រាវជ្រាវ បច្ចុប្បន្នកម្លាំងនគរបាល​នៃអធិការដ្ឋាននគរបាលស្រុក បានបញ្ជូន​ជនសង័្សយ និងវត្ថុតាងទៅ​​កាន់ការិយាល័យជំនាញ​នៅ​ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បី​ចាត់កា​របន្តតាមនីតិវិធី៕