សម្តេចតេជោ ហ៊ុន សែន អរគុណសប្បុរសជន និងមន្រ្តីរាជការដែ​លបាន​បរិច្ចាគថវិកា និងប្រាក់ខែ​ចូលរួមប្រយុទ្ធប្រឆាំងជំងឺ​កូវីឌ -១៩ (Covid-19)

រាជធានីភ្នំពេញ​៖តបតាម​ការអំពាវនាវរ​បស់ សម្តេចតេជោ ហ៊ុន ​សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងកា​ររៃអង្គា​សមូល​និធិសម្រាប់​ប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីឌ-១៩ បើយោងតាមការបញ្ជាក់របស់ សម្តេចតេ​ជោ កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០កន្លងទៅនេះ គឺគណៈ​កម្មការជាតិប្រយុទ្ធប្រឆាំងនឹ​ងជំងឺកូវីឌ-១៩ បានទទួល​ថវិកាប្រមាណជា​ង១០លានដុល្លារហើយ ដែល​បានមក​ពីសប្បុរសជ​នចូលរួមប​រិច្ចាគផង​ និងបូករួ​មទាំងថវិកា​បៀវត្សរ៍ដែលចូលរួ​មដោយមន្រ្តីរាជការយើ​ងផង។នេះបើយោង​តាម​ផេកFacebookរបស់សម្តេចតេជោ។​

សម្តេចតេជោ​បានបញ្ជាក់ថា “ យើងត្រៀមថ​វិកានេះសម្រាប់​យកទៅជួយ​ប្រជាពលរដ្ឋ ក្នុងស្ថាន​ការណ៍​ដែលកម្ពុជា កំពុងប្រយុទ្ធប្រឆាំងជំងឺកូវីឌ-១៩ ដូចជាទិញម៉ាស និងសម្ភារៈ​បរិក្ខាររបស់​គ្រូ​ពេទ្យ ទិញអាល់កុល និងត្រៀមបម្រុង​សម្រាប់ជួយប្រជាពល​រដ្ឋទៅតាមតម្រូវការជាក់ស្តែង និង​ចាំបាច់បន្ទាន់“។
ទន្ទឹមនឹងនោះ​ដែរ សម្តេចតេជោនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា “កម្ពុជាពេលនេះ គឺកំពុងបញ្ចេញ​កម្លាំង ខិត​ខំធ្វើកា​រងារដើម្បី​ជាផលប្រយោជន៍រប​ស់ប្រជាពលរដ្ឋយើង។កុំទុកអោ​យប្រជាពល​រដ្ឋណាម្នាក់​ស្លាប់ដោយយើ​ងមិនបានដឹងហើយមិនបានដោះស្រាយ។មិនមែនគ្រាន់តែបញ្ហាកូវីឌ-១៩ទេ ក៏ប៉ុន្តែ​យើងត្រូវពិនិត្យមើ​លប្រជាពលរដ្ឋយើងដែ​លខ្វះខាតស្បៀង គឺត្រូវផ្តល់​ស្បៀងអាហារ​អោយពួកគាត់បា​នជាបន្ទាន់ឆាប់បំផុត កុំអោយពួក​គាត់ខ្វះស្បៀង​អាហារអោយសោះ ក្នុងពេ​ល​ដែល​សភាពការណ៍មានការប្រែ​ប្រួលពីក្រៅប្រទេស និងពីក្នុងប្រទេស គឺត្រូវគ្រប់គ្រងអ្វីៗ​ដែល​មានក្នុង​ប្រទេសរបស់យើង ហើយត្រូវចាត់​ចែងនូវធនធាន​ទាំងអស់ដែលមា​នក្នុងប្រទេសរប​ស់យើង​សម្រាប់ជួយនឹងបម្រើប្រជាពលរដ្ឋរបស់យើងអោយបានទាន់ពេល”។

សូមអរគុណដល់សប្បុរជនទាំងក្នុង និងក្រៅប្រ​ទេស ព្រមទាំងមន្រ្តីរាជការទាំងអស់ ដែលបានចែក​រំលែកបរិច្ចាគប្រាក់ខែផ្ទាល់ខ្លួនចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីឌ-១៩។សូមជូន​ពរបងប្អូនទាំង​អស់ជួបតែ​សំណាងល្អគ្រប់ៗគ្នា៕