បុរសសន្តិសុខម្នាក់ ចងកសម្លាប់ខ្លួន នៅក្នុងក្រុមហ៊ុនគ្រឿងសំណង់CCW មិនដឹង​ពីមូលហេតុ

រាជធានីភ្នំពេញ៖កាលពីវេលាម៉ោង១០ព្រឹក​ ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០ មានការភ្ញាក់ផ្អើលមួយបាន​កើតឡើងដោយបុរសម្នាក់មិនដឹងមានវិបត្តិផ្លូវចិត្តអ្វីនោះទេ បានសម្រេចចិត្តចងក ធ្វើអត្តឃាត​ស​ម្លាប់​ខ្លួនឯង​នៅក្នុងក្រុម​ហ៊ុនផ្គត់ផ្គង់គ្រឿងសំណង់CCW​។

ករណីដែលបង្កការភ្ញាក់ផ្អើល​នេះបានកើតឡើង នៅចំណុចក្រុមហ៊ុន​លក់គ្រឿងសំណង់​មួយកន្លែង​តាមបណ្តោយផ្លូវ២៧១ ស្ថិតនៅភូមិមានជ័យទី១ ខណ្ឌមាន​ជ័យ រាជធានីភ្នំពេញ។

បើតាម​ការឱ្យដឹងពីសន្តិសុខ​ដូចគ្នាបានឱ្យដឹងថា សពជនរងគ្រោះមានឈ្មោះ តឿ ស៊ីសុវត្ថិ អាយុ​៣៨ឆ្នាំ មុខរបរសន្តិសុខ​ឯកជ​នមាន​ស្រុកកំណើត​នៅឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង។

ប្រភពដដែរបន្តថា នៅមុនពេលកើតហេតុជនរងគ្រោះខាងលើ បានត្អូញត្អែថា​រូបគាត់អត់មានលុយ​ទិញ​បាយហូបទេរងចាំបើកលុយបាន​និងទៅលេងស្រុកកំណើតហើយ ក្រោយនិយាយលេង​ជា​មួយ​អ្នកជិតខាងរួច​ក៏ដើរចូលក្នុងក្រុមហ៊ុនវិញ ស្រាប់តែប្រទះឃើញជនរ​ងគ្រោះ​ចងក សម្លាប់ខ្លួនបាត់​ទៅ​ហើយ។

ក្រោយពេលកើតហេតុកម្លាំងន​គរបាលខណ្ឌមា​នជ័យ សហការណ៍​នឹងការិយាល័យ​កោសល្យវិច័យ​ស្នងការនគរបាលរាជធានីភ្នំពេញ បានចុះមកពិនិត្យសព​នៅទីតាំងកន្លែង​កើតហេតុខាងលើ បន្ទាប់​ពីពិនិត្យសពរួចរាល់សមត្ថកិច្ចជំនាញបានបញ្ជាក់ថា សពបុរសខាងលើ​ពិតជាចងកធ្វើអត្តឃាត​សម្លាបខ្លួនឯង​ពិតប្រាកដមែន។

ក្រោយពីសមត្ថកិច្ចជំនាញពិនិត្យរួចរាល់សព ត្រូវបាន​ប្រគល់ជូន​ក្រុមគ្រួសារដឹកយកទៅ​ធ្វើបុណ្យតា​មប្រពៃណី៕