កម្លាំងសមត្ថកិច្ចខណ្ឌដូនពេញ ធ្វើការឃាត់ខ្លួនជនសង្ស័យ ប្រុស ស្រី​ចំនួន០៤នាក់ពាក់ពន្ធ័ករណី​គ្រឿងញៀន នៅខណ្ឌដូនពេញ

រាជធានីភ្នំពេញ៖ដោយអនុវត្តន៍តា​មបទបញ្ជាជាប្រចាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គ​ស្នងការរង និងជាស្នងការនគរបាល​រាជធានីភ្នំពេញ និងលោកអភិបាល នៃគណៈអភិបាល ខណ្ឌ​ដូនពេញ អធិការដ្ឋាន ប៉ុស្តិ៍ បានបើកកា​រស្រាវជ្រាវ​បង្ក្រា​បករណីជួញដូរ ដោយខុសច្បាប់នូវ​សារ​ធាតុ​ញៀនស្ថិតនៅផ្លូវ៨៦ ភូមិ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ ជាលទ្ធផ​លនៃ​កិច្ចប្រតិបត្តិកា​រណ៍នេះកម្លាំងសមត្ថកិច្ចបា​នធ្វើការឃាត់ខ្លួនជនសង្ស័យ​ចំនួន០៣នាក់​រួមស្រីម្នាក់​កាលពីវេលា​ម៉ោង១៤:០០នាទីថ្ងៃទី​២២ ខែមេសា ឆ្នាំ២០២០។

ក្រោយពីប្រើវិ​ធានការជំនាញយកច​ម្លើយកម្លាំងបា​នបន្តឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតភេទស្រី នៅថ្ងៃ​ខែឆ្នាំដដែលវេលាម៉ោង១៦:០០នាទី ចំណុចផ្លូវរថភ្លើង ភូមិ២១ សង្កាត់បឹងកក០២ ខណ្ឌទួល​គោក។វត្ថុតាងដកហូតបានរួម​មា​ន​

/ ក្រាមពណ៌សថ្លាសង្ស័យជា​គ្រឿងញៀនចំនួន០​៧កញ្ចប់ (ក្នុងនោះកញ្ចប់ធំចំនួន០២កញ្ចប់ )។ 

/ ថង់ប្លាស្ទិច​សំរាប់ច្រកមួយចំនួន។

/ ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន​។

សមត្ថកិច្ចបានឱ្យដឹងថា កាចុះប្រតិបត្តិការណ៍បង្ក្រាបនេះកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ប្រតិបត្តិការ៥ម៉ោង(ចាប់ពីម៉ោង១៤:០០ រហូតដល់ម៉ោង១៩:០០នាទីយប់ )ដោយចាប់បាន​ជន​សង្ស័យ​មួយចំនួន ជាមួយថ្នាំញៀន នៅតំបន់R6 ក្តាន់២ ផ្លូវរថភ្លើង សង្កាត់ស្រះចក ខណ្ឌដូន​ពេញ (អតីតតំបន់បឹងកក់)

បច្ចុប្បន្នជនសង្ស័យកម្លាំងជំនាញខណ្ឌប៉ុសិ៍្ត កំពុងសួរចម្លើយ និងបន្តស្រាវជ្រាវរកបក្ខពួកនិង ក្រុមដ​ទៃ​ផ្សេងទៀត ព្រមទាំងក​សាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងរា​ជធានីភ្នំពេញ​អនុវត្ត​តាមនីតិវិធី៕