រថយន្តសាំយ៉ុងដឹកឈើគ្មាន​ច្បាប់​អនុញ្ញាតិ ត្រូវកម្លាំងអាវុធហត្ថនៅស្រុកឱរ៉ាល់បង្ក្រាប​បាន

ខេត្តកំពង់ស្ពឺ៖កម្លាំង​មូលដ្ឋានកងរា​ជអាវុធហត្ថស្រុកឱរ៉ាល់​ ដឹកនាំដោយ​លោកវរសេនីយ៍ទោ សោម ពុទ្ធតារា មេបញ្ជាការ​សហការបង្ក្រាបបទ​ល្មើស​ធនធានធម្មជាតិ​ ជាមួយកម្លាំង​កងរាជអាវុធ​ហត្ថលើ​ផ្ទៃ​ប្រទេសនាថ្ងៃទី២៣​ ខែមេសា ឆ្នាំ២០២០​ បានស្ទាក់ចាប់រថយន្តសាំយ៉ុងពណ៌សំបកឪឡឹក​​ ដឹក​ឈើជ្រុងម៉ៃតាប់​ ប្រភេទ​ សុក្រំ​ គ្មានច្បាប់អ​នុញ្ញាតិ នៅចំណុចចលើផ្លូវលេខ៤៤​ ចន្លោះគីឡូ​ម៉ែត្រ​លេខ(៤៩៥០) ស្ថិតក្នុងភូមិគោក​ ឃុំសង្កែសាទប ស្រុកឱរ៉ាល់​ (ម្ចាស់​រត់គេចខ្លួន​បាត់)​


បច្ចុប្បន្ន​ វត្ថុតាងនិងមធ្យោបាយត្រូវបាននាំយក​មករក្សាទុកជាបណ្តោះអាសន្ន​ នៅមូលដ្ឋា​ន​មូល​ដ្ឋាន​កងរាជអាវុធហត្ថស្រុកឱរ៉ាល់(មិនទាន់បានវាស់វែង) រងចាំប្រគល់មន្ត្រីបរិស្ថាន​ដែនជម្រកសត្វភ្នំ​ឱរ៉ាល់ ដែលមានស្នាក់ការស្ថិតក្នុងភូមិក្រាំងពង្រង ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បន្តនិ​តិ​វិធីតាមផ្លូវច្បាប់៕