សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត បើកកិច្ចប្រជុំបូ​កសរុបលទ្ធផលការងា​រប្រចាំត្រីមាសទី១ ទិស​ដៅបន្តត្រីមាសទី២ និងត្រៀមរៀបចំ​ទិវា៨ ​ឧសភា ឆ្នាំ២០​២០

ខេត្តកំពត៖ឯកឧត្តមជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត និងជា​ប្រធានគ​ណៈកម្មា​ធិការ​សាខាកាកបាទក្រហមកម្ពុជាខេត្ត​ នាព្រឹកថ្ងៃព្រហស្បតិ៍ ០២កើត​ ខែពិសាខ ឆ្នាំជូត​ ទោស័ក ព.ស២​៥​៦៣ ត្រូវនឹងថ្ងៃទី ២៣​ ខែ មេសា ឆ្នាំ ២០២០ ដឹកនាំចំកិច្ចប្រជុំបូកសរុបលទ្ធផលការ​ងារប្រចាំត្រី​មាស​ទី១ ទិសដៅ​បន្តត្រីមាសទី២ និងត្រៀមរៀបចំទិវា៨ ឧសភា ឆ្នាំ២០២០ របស់សា​ខាកាកបាទ​ក្រហមកម្ពុជា ខេត្តកំ​ពត។​​

ពិធីនេះប្រព្រឹត្តទៅនៅសាលប្រជុំក្រុមប្រឹក្សាខេត្ត ដោយមាន​ការអញ្ជើញចូលរួមពី​ឯកឧត្តម លោកជំ​ទាវ លោក​ លោកស្រី​ អនុប្រធានគណៈកម្មាធិការសា​ខា និងលោក លោកស្រីសមាជិក សមាជិកាគ​ណៈកម្មាធិការសាខា ព្រមទាំងលោក លោកស្រី ប្រធានកិត្តិយស លោក លោកស្រីប្រធា​នគណៈ​កម្មាធិការ អនុសាខាក្រុង ស្រុកទាំង៨ មន្ត្រីប្រតិបត្តិសាខា​​ សរុបចំនួន​៣៨នាក់(ស្រី១០នាក់)

នាឱកាសនោះ ឯកឧត្តមប្រធានគណៈកម្មាធិការសាខា ក៏បានថ្លែងអំ​ណរអរគុណដ​ល់ក្រុមប្រតិបត្តិ​សាខា និងអនុសាខាក្រុង ស្រុក ដែលកន្លង​មកបាន​ធ្វើការឆ្លើយតប​គ្រោះមហន្តរាយ​ដល់ប្រជាពល​រដ្ឋរងគ្រោះ និងងាយរងគ្រោះ បានទាន់ពេលវេលា និងខិតខំ​បន្តអនុវត្ត​សកម្មភាព​ការងារមនុស្សធម៌​ឱ្យបានកាន់ល្អប្រ​សើរជាងនេះ និង​បានជម្រុញឱ្យសាខា អនុសាខាក្រុង ស្រុក ខិតខំកៀរគរដល់ស​ប្បុរសជនចូលរួម​ជាសម្ភារ និង ថវិកា ដើម្បីចូលរួមខួបទី១៥៧ នៃទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២០ ក្រោមប្រធានបទ ខ្ញុំស្រឡាញ់សន្តិភាព និងកាកបាទក្រហ​មកម្ពុជា

ដើម្បីចូលរួមជាមួយរា​ជរដ្ឋាភិបាលក្នុងយុទ្ធនាការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅព្រះរា​ជាណាច​ក្រកម្ពុជា​ ឯកឧត្តប្រធាន ក៏សូមឲ្យមន្ត្រីប្រតិបត្តិសាខា​ អនុសាខា និងអ្នកស្ម័គ្រចិត្ត ដែល​ជាប្រតិបត្តិករមនុស្សធម៌ទាំងអស់ សូមបន្តតាមដា​នព័ត៌មានយ៉ាងជាប់លាប់ និងសហ​ការជាមួយអា​ជ្ញា​ធរមូលដ្ឋាន​ រួមគ្នាក្នុងការទ​ប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩នេះ​ ហើយសូមយក​ចិត្តទុកដាក់​គិត​គូរជានិច្ចពីសុខភាព និងសុវត្ថិភាពផ្ទាល់ខ្លួន តាមរយៈការលើកកម្ពស់ចំណេះដឹង និងបន្តចូលរួម​ផ្សព្វផ្សាយឲ្យ​បានទូលំទូលាយស្តីពីវិធានការការពារ​និងរក្សាអនាម័យ ជាពិសេស​អនុវត្តនូវអនុសាស​ន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាច​ក្រកម្ពុជា ក៏ដូចជាសារអ​ប់រំនានារបស់ក្រសួងសុខាភិបាល៕