សម្តេច​តេជោ ហ៊ុន សែន អំពាវនាវឱ្យ​ពលរដ្ឋ បង្កើនការ​ប្រុងប្រយ័ត្ន​ទេ្វដង ​ទោះ​បីអត្រា​ឆ្លង​រោគកូវី​ដ-១៩ នៅក្នុង​ប្រ​ទេសយើង មិ​នបាន​កើន​ឡើងខ្លាំ​ងដូចប្រ​ទេសដទៃ

រាជធានីភ្នំពេញ​៖ក្នុងប៉ុន្មានថ្ងៃនេះ នៅតាម​ដងផ្លូវក៏​មានការ​ធ្វើដំណើរ​រណែនរក​កល់ស្ទះ​ចរាចរណ៍​ទៀតផងនោះ។សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានក្រើនរំ​ឮកដ​ល់បងប្អូនប្រជាព​លរដ្ឋត្រូវចងចាំ​នឹងបង្កើនកា​រប្រុងប្រយ័ត្នជាប់ខ្លូន​ជានិច្ច គឺត្រូវ​ពាក់ម៉ាស​ការពារ មានទឹ​កអាល់កុល ​និងជែ​លសម្អាត​មេរោគ​និងបាក់តេរីផ្សេងៗ ចៀសវាងកា​រចម្លងរោគ​ពីម្នាក់ទៅ​ម្នាក់ ដោយសារខ្វះកា​រប្រុងប្រយ័ត្ន ឬគិតស្រាលៗថា ស្រុកយើងមិនអីទេនោះ។បើ​គ្មា​នការ​ចាំបាច់ទៅខាង​ក្រៅផ្ទះទេ សូមកុំទៅ​ ឬទៅក្នុងចំណោមក្រុមមនុស្សច្រើន​ គឺអោយ​តែមេគ្រួសារ​ឬអ្នកដែ​លចាំបាច់​ត្រូវទៅបានហើយ។​នេះបើយោងតាមផេកFacebookរបស់សម្តេច។

សម្តេចបានមានប្រសាសន៍ទៀតថា ក្នុងប៉ុន្មានថ្ងៃកន្លងមកនេះ នៅក្នុងប្រទេសយើង ទោះបីអត្រា​ឆ្លងរោគកូ​វីដ១៩ មិនបានកើនឡើងខ្លាំងដូចប្រទេសដ​ទៃ ហើយចំនួន​អ្នកព្យាបាល​ដែលបានជាសះ​ស្បើយក៏កាន់​តែមានច្រើន​ពិតមែន ប៉ុន្តែយើងត្រូវមានការ​ប្រុងប្រយ័ត្នជាប់ខ្លួនជានិច្ច ជាពិសេស ត្រូវ​បង្កើនការប្រុងប្រយ័ត្នទេ្វដង។ព្រោះមេរោគកូរ៉ូណា២០១៩ (Coronavirus 2019) ដែលយើង​ហៅថា​កូវីដ១៩ (covid-19)ដែលជាជំងឺឆ្លងដ៏កាចសាហាវនេះគឺពុំទាន់មានថ្នាំព្យាបាលនៅឡើយទេ។

សូម​បងប្អូ​នយក​ការព្រួយបារម្ភនិងភ័​យខ្លាចនេះ​ទៅ​ការការប្រុងប្រយ័ត្នខ្ពស់​ជាប្រចាំរាល់ថ្ងៃ ដោយ​មានអនាម័យ​រស់នៅល្អ ដើម្បីសុខភាពនិងអាយុវជីវិតរស់នៅបានយូរអង្វែង​៕