គណៈកម្មាធិការពិ​គ្រោះយោបល់ កិច្ចការស្ត្រី និងកុមារ ខេត្តត្បូងឃ្មុំ ហៅកាត់(គ ក ស ក ) បើកកិច្ច​ប្រជុំ​សាមញ្ញលើកទី​៧ អាណត្តិទី៣

ខេត្តត្បូងឃ្មុំ៖លោក​ជំទាវ ខៀវ សាមួន ប្រធានគណៈ​កម្មាធិការពិគ្រោះ​យោបល់កិច្ចការស្រ្តី និងកុ​មា​រ​ខេត្តត្បូងឃ្មុំ ហៅកាត់(គ ក ស ក ) កាលពីព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ បានអញ្ជើញជាអធិ​បតីក្នុង​កិច្ចប្រជុំសា​មញ្ញលើកទី៧ អាណត្តិទី៣ ដោយមានការអញ្ជើញចូលរួមពី លោកជំទាវ សមា​ជិក​ក្រុមប្រឹក្សាខេត្ត ប្រធាន/អនុប្រធាន មន្ទីរ/អង្គភាពជុំវិ​ញខេត្ត និងអ្នកដែ​លពាក់ព័ន្ធ​ជាច្រើនរូប​ទៀត។

ក្នុងកិច្ចប្រជុំកិច្ចប្រជុំ​សាមញ្ញលើកទី៧ អាណត្តិទី៣ របស់គណៈ​កម្មាធិការពិគ្រោះ​យោបល់កិច្ចកា​រស្ត្រី និងកុមារ ខេត្ត បានពិនិត្យ និងអនុម័តលើសេចក្តីព្រាងបៀបវា​រៈចំនួន៤ រួមមាន៖

.ពិនិត្យ និងអនុម័តលើ សេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៦ អាណត្តទី៣ របស់ គ ក ស ក ខេត្ត។

.ពិនិត្យ និងពិភក្សា សេចក្តីព្រាងរបាយការណ៍ត្រីមាសទី១ របស់ គ ក ស ក ខេត្ត។

.ពិនិត្យ និង​អនុ​ម័តលើរបាយការណ៍ប្រចាំខែមេសា ឆ្នាំ២០២០ របស់គ​ណៈកម្មាធិកា​រពិគ្រោះ​យោបល់​កិច្ចការស្រ្តី និងកុមារខេត្ត។

.បញ្ហាផ្សេងៗ សេចក្តីជូនដំណឹងរបៀបវារៈ កាលបរិច្ឆេទ និងទីកន្លែងសម្រាប់កិច្ចប្រជុំ សាមញ្ញលើ​ក​ទី៨ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ ខេត្តត្បូងឃ្មុំផងដែរ៕