សាខាកាកបាទក្រហ​មកម្ពុជា ខេត្តព្រះវិហារ នាំយកអំណោយមនុស្សធម៌ ផ្តល់ជូនប្រជាពលរដ្ឋ មាន​ជីវភាព​ខ្វះខាត ចាស់ជរាគ្មានទីពឹង នៅក្នុងសង្កាត់កំពង់ប្រណាក

ខេត្តព្រះវិហារ៖ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ និងជាប្រធា​នគ​ណ​:កម្មាធិការសាខា​កាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ កាលពី​រសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២​០ បានដឹកនាំក្រុមការងារ នាំយកអំណោយ​មនុស្សធម៌ទៅ​ផ្តល់ជូនប្រជា​ពលរដ្ឋមានជីវភាព​ខ្វះខាត ចាស់ជរាគ្មានទីពឹង អ្នករស់នៅមេ​រោគអេដស៍សរុបចំនួន១០គ្រួសារ ក្នុងសង្កាត់​កំពង់​ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

នៅក្នុងឱកា​សនោះដែរ​ឯកឧត្តមអភិបាល និងជាប្រធាន​គណៈកម្មាធិការ​សាខាកាកបាទ​ក្រហមកម្ពុ​ជា ខេត្តព្រះវិហារ បានពាំនាំប្រសាសន៍ផ្តាំផ្ញើ​សាកសួរទុក្ខពីស​ម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិ​ព្រឹទ្ធ ប៊ុន រ៉ានី ហ៊ុនសែន ប្រ​ធានកាកបាទក្រហមកម្ពុជា ដែលសម្តេច​តែងតែគិតគូរ​ពី​សុខ​ទុក្ខប​ងប្អូនប្រជា​ពលរដ្ឋជានិច្ច ពោលគឺទីណា​មានការលំបាក ទីនោះ​មានកាក​បាទក្រហ​មក​ម្ពុជា។

អំណោយដែលត្រូវ​ចែកជូនក្នុងមួយគ្រួសារៗទទួលបាន អង្ករ២៥គីឡូក្រាម,មី១កស,ត្រីខ១យួរ,ទឹក​ស៊ីអីវ១យួរ និងថវិកាមួយចំ​នួន និងបានផ្តល់ថវិ​កាជូន ក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិចំនួន៧ កង​កម្លាំង៥នាក់ ក្នុងម្នាក់ៗចំនួន២០,០០០ រៀលផងដែរ៕