ជនសង្ស័យម្នាក់​ ដែលជាប់ពាក់ពន្ធ័ករណី ជួញដូរគ្រឿងញៀន ត្រូវបាន​កម្លាំងសមត្ថកិច្ច​ចាប់​ឃាត់ខ្លួន

ខេត្តបាត់​ដំបង​៖ដោយអនុវត្តតាមមតិដឹកនាំរបស់ឯក​ឧត្តមឧត្តម​សេ​នី​យ៍ទោ​ អ៊ុច សុ​ខុន ស្នង​ការ​នៃ​ស្នងការដ្ឋាននគរបាលខេត្តបា​ត់​ដំបង​និងដោយបានការណែនាំពីជំនាញរបស់​លោក​ឧត្តម​សេនី​យ៍​ត្រី កុយ ហៀង ស្នង​ការ​រង​ផែនការ​ងារ​ប្រឆាំងគ្រឿង​ញៀននៃ​ស្នង​ការដ្ឋាន​នគរ​បា​ល​​ខេត្តបាត់ដំបង កាលពីវេលា​ម៉ោ​ង​១៦និង១០នាទី​ថ្ងៃព្រហស្បត្តិ​ ២កេីត​ ខែពិសា​ខ​ ឆ្នាំ​ជូត​ទោ​ស័​ក​ព..២៥៦៣ ត្រូវនឹងថ្ងទី ២​៣​ ខែ មេ​​សា ឆ្នាំ ២០​២០ សមត្ថកិច្ចនគរ​បាលនៃអធិការដ្ឋាននគរបាលស្រុកកបាណ​ន់​ ដែលដឹកនាំដោយលោកវរសេនីយ៍ឯក​ ប៉ាន់​ វណ្ណនី​ ជា​អ​ធិការនគរបាលស្រុក​ ​បានចុះធ្វេីការឃាត់​ខ្លួន​ស្រ្តីវ័យ៤០ឆ្នាំម្នាក់ ឈ្មោះ​ តាន់​ គឹមសួរ​ រស់​នៅក្រុមទី០៣ ភូមិសំពៅកេីត​ ឃុំភ្នំសំពៅ ស្រុ​ក​បាណន់​ ខេត្តបាត់​ដំបង​ ពាក់ពន្ធ័បទល្មេីសជាក់ស្តែង​ បន្ទាប់ពីស្រី្តរូបនេះប្រព្រឹត្តិករណី​រក្សាទុក​ដឹកជ​ញ្ជូ​ន​ឬជួញដូរដោយខុស​ច្បាប់នូវសារ​ធាតុញៀនក្នុង​មូលដ្ឋានខាងលេី។ 

ក្រោយពីឃាត់ខ្លួនកម្លាំងដកហូតបាននូវវត្ថុតាងមួយចំនួនរួមមាន៖

ថ្នាំញៀនប្រភេទមេតំហ្វេតាមីនម៉ាទឹកកកICE ចំនួន​០៣ថង់​ ទម្ងន់​ ​១៣,៩៦ក្រាម។

សម្ភារ:សម្រាប់រំលែកចែកចាយគ្រឿងញៀនមួយចំនួន។ 

បច្ចុប្បន្ននេះកម្លាំងនគរបាលនៃអធិ​ការ​ដ្ឋាននគរ​បាលស្រុក បានបញ្ជូនជនសង័្សយព្រមទាំងវត្ថុតាង​មកកាន់ការិយាល័យជំនាញនៅ​ស្នងការដ្ឋាន​នគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតា​មនីតិវិធី​៕