ឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់ ពាក់ពន្ធ័ករណីជួញដូរ និងប្រើប្រាស់សារធាតុញៀន

ខេត្តកំពត៖ជនសង្ស័យចំនួន៦នាក់ត្រូវបានកម្លាំងជំនាញ ចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់​សារធាតុញៀន នៅភូមិនារាយណ៍ ឃុំនារាយណ៍ ស្រុកឈូក ខេត្តកំពត នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០​២០។

ជនសង្ស័យដែលត្រូវ​ឃាត់ខ្លួនរួមមាន​៖
.ឈ្មោះ ឈូ ឆក ភេទប្រុស អាយុ២៥ឆ្នាំ។
.ឈ្មោះ ស៊ិប ឡី ភេទស្រី អាយុ២៥ឆ្នាំ។
.ឈ្មោះ ស៊ិប ពៅ ភេទប្រុស អាយុ១៨ឆ្នាំ។
.ឈ្មោះ ផុន វាសនា ភេទប្រុស អាយុ១៨ឆ្នាំ។
.ឈ្មោះ ឡុង ទុំ ភេទប្រុស អាយុ៤០ ឆ្នាំ (អ្នកទាំង០៥ រស់នៅភូមិខ្នាចរមាស ឃុំនារាយណ៍ ស្រុក​ឈូក ខេត្តកំពត)
.ឈ្មោះ សេង ឡេងពោ ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុង​កំពត។

វត្ថុតាងដែលដកហូតបានរួមមាន​៖ថ្នាំញៀនចំនួន១២កញ្ចប់តូច អាវុធកែច្នៃចំនួន០៤ដើម ដាវចំនួន០​៣ដើម និងសម្ភារ:សម្រាប់ជក់មួយចំនួន។បច្ចុប្បន្នជនសង្ស័យ ត្រូវបាន​សមត្ថកិច្ចបានកសាងសំណុំរឿង ដើម្បីអនុវត្តតាមនីតិវិធី៕