ក្រសួងសុខាភិបាល៖អ្នកជំងឹកូវីដ​ចំនួន២នាក់ទៀតបានជាសះស្បើយ សរុបអ្នកជា​សះស្បើយ​កើនដល់១១៩នាក់ នៅសល់តែ៣នាក់ទៀតប៉ុណ្ណោះ មិនមានករណីឆ្លងថ្មីទេ

រាជធានី​ភ្នំពេញ៖អ្នកជំងឹកូវីដចំនួន​២នាក់ទៀត បានជាសះស្បើយ សរុបអ្នកជា​សះស្បើយ​កើនដល់១​១៩នាក់ នៅសល់តែ៣នា​ក់ទៀតប៉ុណ្ណោះ មិនមានករណីឆ្លងថ្មីទេ។នេះ​បើ​យោងតា​មសេចក្តីប្រ​កាសរបស់​ក្រសួងសុខាភិបាល។

សេចក្តីប្រកាសបន្តថា អ្នកជាសះស្បើយចំនួ​ន២នាក់ រួមមានជន​ជាតិបារាំងម្នាក់ ​អាយុ៣៥ឆ្នាំ និង​ស្រ្តីជន​ជាតិបារាំង ជាភរិយា អាយុ២៨ឆ្នាំ ដែលជាឪពុកម្តាយរបស់ទារកអាយុ០៤ខែ ដែលបាន​ធ្វើដំណើ​រមកពីប្រទេសបារាំង ឆ្លងកាត់តាមប្រទេ​សសាំងហ្គាពួរ និងស្នាក់នៅបណ្តោះអាសន្ន នៅម្តុំ​ទួលទំពូង រាជធានីភ្នំពេញ បានព្យាបាលជាសះស្បើយ ដោយ​ទទួលបានល​ទ្ធផលតេស្ត​អវិជ្ជមានវីរុសកូវិដ១៩ ចំនួន០២ដង និង​ត្រូវបា​នអនុញ្ញាតឲ្យ​ចេញពីមន្ទីរពេ​ទ្យកុមារជាតិ​ទាំងអស់​គ្នា។

ព័ត៌មានលំអិតសូមអាននូវសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុ​ខាភិបាលដែលមានដូចខា​ងក្រោ​មៈ