ប្រជា​ការពារ​ សង្កាត់​កែប​ចំនួន២១នាក់ ទទួល​ភាពកក្តៅ និងអំណោ​យពីអភិបាល​ខេត្តកែប

ខេត្តកែប៖ឯកឧត្ដម កែន សត្ថា អភិបាល នៃគណ:អភិបាលខេត្តកែប អមដំណើ​រដោយ​ លោកស្រី​អភិបាលក្រុងកែប និងក្រុមការងារថ្នាក់ខេត្ត នារសៀលថ្ងៃច័ន្ទ​ ៦កើត​ ខែពិ​សាខ​ ឆ្នាំជូត​ ទោស័ក​ ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០​នេះ​ បានអញ្ជើញចុះ​ជួប​សំណេះសំណាល​សួរសុខទុក្ខ​ប្រជាការពារ​ សង្កាត់កែប ក្រុងកែប​ ចំនួន២១នាក់ នៅសាលាសង្កាត់កែប ក្រុងកែប ខេត្តកែប​។

ឆ្លៀតក្នុងឱកាស​នោះដែរ​ ឯកឧត្ដម អភិបាលខេត្ត​ បានផ្ដាំផ្ញើនឹង​ផ្សព្វផ្សាយណែ​នាំដល់​ប្រជាការពារ​ទាំងអស់​ ត្រូវប្រកាន់ភ្ជាប់នូ​វតួនាទី​ភារកិច្ច​របស់ខ្លួន​ ដើម្បីការពារសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀប​រ​យ​ តាមគោលដៅ​ នឹងមូលដ្ឋានរបស់ខ្លួន​ មិនតែប៉ុណ្ណោះ​ត្រូវចូលរួមចំ​ណែកអនុវត្ត​ នឹងទប់ស្កាត់​ការរីករាលដាល​នៃជំងឺកូវីដ១៩​ តាមសារអប់រំ​នឹងណែនាំ​ របស់ក្រសួងសុខាភិបាល​ និងរា​ជរដ្ឋាភិបាល។

ក្នុងពិធីសំណេះសំណាលនេះដែរ​ ឯកឧត្ដម​ បានផ្ដល់ជូនអំណោយដល់​ប្រជាការពារក្នុងម្នាក់ៗ​ទទួលបាន​ អង្ករ២០គីឡូក្រាម​ សាប៊ូ២ដុំតូច អាកុល ម៉ាស និងថវិកា២០.០០០រៀល​៕