ឯកឧត្តម គង់ សោភ័ណ្ឌ អញ្ជើញជាអធិបតីក្នុងពិធីកិច្ចប្រជុំបូកសរុបលទ្ធផល ការអនុវត្ត​ការងារ​ និង​ពង្រឹងយុទ្ធនាកា​រប្រយុទ្ធប្រឆាំង​នឹងជំ​ងឺកូវីដ-១៩ របស់រដ្ឋបាល​ស្រុកល្វាឯម

ខេត្តកណ្តាល៖នៅព្រឹកថ្ងៃអង្គារ​ ៧កើត​​ ខែ​ពិសាខ​ ឆ្នាំ​ជូត​ ទោស័ក​ ព.ស២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​២៨ ខែ​មេសា​ ឆ្នាំ២០២០​ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្ត​កណ្តាល​និងជា​ប្រធាន​គណៈកម្មាធិការប្រយុទ្ធប្រឆាំងវីរុសកូវិដ១៩​ខេត្តកណ្តាល​ អញ្ជើញជាអធិប​តី ក្នុងកិច្ច​ប្រជុំបូក​សរុបលទ្ធ​ផលការអនុវត្ត​ការងារ​ និងពង្រឹងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ របស់រដ្ឋបា​លស្រុក​ល្វាឯម។

ក្នុងនោះក៏មាន​ការអញ្ជើញចូលរួមពីឯកឧត្តម​ លោកជំទាវ​ អភិបាលរងខេត្ត​ ឯកឧត្តម​លោកជំទាវ​ សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត,​ប្រធាន​មន្ទីរ​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត​,​ លោក​ កន​ សុខកាយ​ អភិបាល​ នៃ​គណៈ​អភិបាលស្រុក,​ លោក​ សែម​ សោត្ថី​ ប្រធាន​ក្រុមប្រឹក្សា​ស្រុក,​សមាជិក​ក្រុម​ប្រឹក្សា​ស្រុក​,​ អភិបាលរង​ស្រុក,​ នាយកនាយករងរដ្ឋបាលស្រុក,​ ​ប្រធាន​អនុប្រធាន​ការិយាល័យ​ និងមន្រ្តីចំណុះ​រដ្ឋបាល​ស្រុក​ ក្នុង​រចនា​សម្ព័ន្ធ​ថ្មី​ និងការិាយ​ល័យជំនាញ់ជុំវិញស្រុក,​ មេបញ្ជាការមេបញ្ជា​ការរងកង​កម្លាំ​ងទាំ​ងបី,​ ប្រធានអនុប្រធានមន្ទីរពេទ្យស្រុកប្រតិបត្តិស្រុក​ និងប្រធានមណ្ឌលសុខភាពឃុំ,​ មេឃុំ​,​ ស្មៀនឃុំ​ និងនាយប៉ុស្តិ៍រដ្ឋបាលឃុំទាំង១៥​ ព្រមទាំងនាយកនាយិការវិស័យអប់រំទាំងបីកំរិត​ សរុប​ចំនួន២៣៥នាក់។

នាឱកាសកិច្ចប្រជុំនេះឯកឧត្តមអភិបាលខេត្ត​ បានមាន​ប្រសាសន៍​ដោយលើ​កទឹកចិត្តដល់​រដ្ឋបាល​ស្រុកឃុំ​ សូមបង្កើ​នការយកចិត្តទុកដាក់លើ​ប្រព័ន្ធផ្តល់សេវាជូនប​ងប្អូនប្រជាពលរ​ដ្ឋដែលជាម្ចាស់​សេវា​ និងដោយស្របតាមសភាពការណ៍​ពាក់ព័ន្ធជាមួយវីរុសកូវិដ១៩​ គ្រប់បណ្តាឃុំ​ក្នុងស្រុកសូម​បន្តយុទ្ធនាកា​រផ្សព្វផ្សាយអបលរំ​ អំពីវិធីបង្ការ​ ទប់ស្កាត់​ ការឆ្លងវីរុសកូវិដ១៩​ ដែលជាជំងឺ​មួយដែល​កា​​ចសាហាវបំផុត ​អាចសម្លាប់ជីវិតមនុស្សក្នុងរយៈពេលខ្លីតែប៉ុណ្ណោះ​។

ជាងនេះទៀត​ឯកឧត្តមអភិបាលខេត្ត បានជួយ​ឧបត្ថម្ភដល់រដ្ឋបាលស្រុក​ នូវម៉ា​សចំនួន៩០ប្រអប់,​ ជែល​លាងដៃ១​៤ដបធំ,​ សារ៉ុង និងឧបត្ថម្ភថវិការ​ដល់សមាជិកចូលរួមផងដែរ៕