បុរសម្នាក់ ដើរក្រោមដំបូ​កដីធំ ដែលត្រាក់ទ័រឈូស ចៃដន្យធ្លាក់សង្កត់ពីលើ បណ្តាលឲ្យស្លាប់ភ្លាមៗ

ខេត្តស្វាយរៀង៖ពិតជាអាណច​អធមខ្លាំង​ណាស់ បុរសម្នាក់បា​នស្លាប់បាត់បង់ជីវិតភ្លាមៗ នៅកន្លែងកើត​ហេតុ ដោយសារតែ​បាក់ដីដំបូក រលំសង្កត់ពី​លើ​ ក្រោយពេលដែលដី​ដំបូកនោះ ត្រូវបាន​ត្រាក់ទ័រឈូសឆាយ​ក្រឡឹង​ជុំវិញ។

ករណីដ៏រន្ធត់នេះបានកើតឡើង​កាលពីវេលាម៉ោង១៨ល្ងាច​ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ នៅត្រង់​ចំណុចត្រពាំង​ឈូកភូមិត្បែង ឃុំអំពិលស្រុករមាសហែក ខេត្តស្វាយរៀង។

បើតាមប្រភព័ត៌មានបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ សូ រ៉េ ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅភូមិ​ត្បែង ឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង។

បើតាមប្រភពដដែរបន្តថា នៅវេលាកើតហេតុខាងលើជនរងគ្រោះបានទៅជូលត្រាក់ទរ័មកពីភូមិ តាខុប ឃុំកំពង់ត្រាច ចំនួន៣គ្រឿង

-​ឈ្មោះ កែវ ពិសី ភេទប្រុស អាយុ២៨ឆ្នាំ

-​ឈ្មោះ វ៉ា ថាន ភេទប្រុស អាយុ៣៩ឆ្នាំ

-​ឈ្មោះ ជា សំអាត ភេទប្រុស អាយុ៣២ឆ្នាំ អោយមកឈូសឆាយដីរបស់គាត់នៅ​ចំនុចខាងលើ រហូត​ដល់ម៉ោង​១៨ល្ងាចត្រាក់ទរ័ក៏សំរាក នៅពេលនោះ ជនរង​គ្រោះបាន​ដើរទៅជិត​ដំបូកធំ​មួយដែល​ត្រាក់ទ័រឈូស​ក្រឡឹងជុំវិញអ​ស់ហើយស្រាប់តែដំបូកនោះបាក់សង្កត់ប​ណ្ដាលឱ្យ​ស្លាប់​នៅនឹងកន្លែងតែម្ដង​។

ក្រោយកើតហេតុសាកសពត្រូវបានយកមកដំកល់ទុកនៅផ្ទះ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕