សម្តេចតេជោ ហ៊ុន សែន៖បើកបរត្រូវគោរពច្បាប់​ចរាចរណ៍ ដើម្បីសុវត្ថិភាព​ទាំងអស់គ្នា

រាជធានីភ្នំពេញ៖​នៅពេលនេះ ការរិតបន្តឹងច្បាប់ច​រាចរណ៍ គឺកំពុងដំ​ណើរការនៅទូទាំងប្រទេស។ សូម​បងប្អូន​ប្រជាពលរដ្ឋ ជាពិសេសក្មួយៗយុវជន មុន​នឹងបើក​បររថយន្តត្រូវ​មានបណ្ណ​បើកប​រពិតប្រា​កដត្រឹមត្រូវ។រីឯរថយន្តវិញត្រូវបង់ពន្ធ និងបង់ថ្លៃសេវា​ផ្សេងៗ​អោយបានត្រឹមត្រូវ មុននឹងបញ្ជាយានយន្ត​នៅលើដងផ្លូវសាធារណៈ។នេះបើយោងតាមការចុះផ្សាយនៅលើផេក​Facebookរបស់សម្តេចតេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។

សម្តេចបញ្ជាក់ថា​៖ការរិតបន្តឹងនេះ គឺដើម្បីធានាសុវត្ថិភាព​អាយុជីវិតបងប្អូន​ប្រជាពលរដ្ឋ​នៅទូទាំង​ប្រទេស ដើម្បីចៀសវាងគ្រោះថ្នាក់ផ្សេងៗ​ដែលអាចបង្ករបួស​ស្នាមធ្ងន់ ស្រាលរហូតដល់​មានការ​បាត់ប​ង់អាយុជីវិតទៀតផង។យើង​មិនចង់ឃើញក​រណីគ្រោះថ្នាក់​ចរាចរណ៍កើតមាន​នៅក្នុង​ក្រុមគ្រួសា​ររបស់បងប្អូនណាម្នាក់ឡើយ។

សូមបងប្អូនប្រជាពលរដ្ឋ និងក្មួយៗយុវជន បើកបរដោយមានការប្រុងប្រយ័ត្នខ្ពស់ ជាមួយ​នឹងការ​យោគយ​ល់ដល់គ្នាទៅវិញទៅមក ដើម្បីសុខសុវត្ថិភាពទាំងអស់គ្នានៅទូទាំងប្រទេស៕