សាខាកា​កបាទក្រហមខេត្តកំពត ទទួលអំ​ណោយអង្ករ ពីសប្បុរស​ជន ដើម្បីរួម​ចំណែកជួយ​ដល់​ប្រជាព​លរដ្ឋ ជួបការលំបា​កខ្វះខាត

ខេត្តកំពត៖នៅរសៀលថ្ងៃទី២៩ ខែមេសាឆ្នាំ ២០២០ បានធ្វើពិធីប្រគល់ និងទទួលអំ​ណោយអង្ករ​សប្បុរសធម៌​ពីសប្បុរសជន ដែលពិធីនេះបានធ្វើឡើងនៅសាលាខេត្ត ក្រោមវត្តមានឯកឧត្តម ជាវ តាយ អភិបាល​នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិ​ការសាខាកាកបាទក្រហម​កម្ពុជាខេត្តកំពត និងម្ចាស់អំណោយឯកឧត្តម ប្រាក់ ចំរើន អនុប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ (ខេត្តកណ្តាល) និងលោកជំទាវ សេង ពុទ្ធិឆាត។

អង្គ​រដែលបាន ធ្វើពិធីប្រគ​ល់និងទទួលពេលនេះមានចំនួន១០ តោន គឺជាអំណោយ​សប្បុរសធម៌ ក្នុងគោលដៅ​ដើម្បីរួមចំណែកជាមួយរដ្ឋបាលខេត្តកំពត ត្រៀមបម្រុង សម្រាប់ជួយដ​ល់ប្រជាពល​រដ្ឋងាយរងគ្រោះខ្វះខាតជី​វភាពគ្រួសារ និងជួបការលំបាក ពិសេសក្នុងដំណាក់កាលស្ថានភាព ត្រៀម​បង្ការ ប្រយុទ្ធទប់ស្កាត់ជំងឺឆ្លងកូវីដ១៩ ដែលជាជំងឺឆ្លងសកល ហើយបញ្ហានេះ​ជាបន្ទុកលំ​បាកធ្ងន់ធ្ងររ​បស់រាជរដ្ឋាភិបាលក៏ដូចពិភពលោកទាំងមូលកំពុងរួមគ្នាដោះស្រាយ។

មានប្រសាសន៍ ក្នុងឱកាសនោះ ឯកឧត្តមប្រាក់ ចំរើនសមាជិកព្រឹទ្ធសភាភូមិភាគ ៣ បានសំដែ​ងក្ដីរីករាយ ប្រក​បដោយទឹកចិត្តសប្បុរសធម៌ក្នុងការចូលរួ​មបរិច្ចាគធនធានផ្ទាល់ខ្លួន ក្នុងគោលដៅ​រួម​ចំណែកជួយសម្រាលបន្ទុកការលំបាកជាមួយរដ្ឋបាលខេត្ត ដើម្បីយកទៅដោះស្រាយ​ជួយដល់​ប្រជាពលរដ្ឋខ្វះ​ខាតនិងប្រឈមងាយរងគ្រោះ នៅមូលដ្ឋានក្នុងខេត្តកំពត។

ក្នុងឱកាសនោះឯកឧត្តម ជាវ តាយអភិបាលខេត្ត ក៏បានសំដែងការកោតសរសើរនិ​ងថ្លែងអគុណ​ដល់សប្បុរស​ជន គឺឯកឧត្តមប្រាក់ ចំរើន និងលោកជំទាវ ដែលបានបរិច្ចាគធ​នធានផ្ទាល់ខ្លួនជាអំ​ណោយអង្ករនាពេលនេះ ដែលរដ្ឋបាលខេត្ត បាននិងកំពុងត្រូវការ សម្រាប់យកទៅ​ផ្ដល់ជូនដល់​ប្រជា​ពលរដ្ឋប្រឈមងាយរងគ្រោះនិងខ្វះខាតជីវភាព នៅមូលដ្ឋាននានាក្នុងខេត្តកំពត ដែលសព្វ​ថ្ងៃនេះ​រដ្ឋបាលខេត្តបា​ននិងកំពុងធ្វើក​ម្មវិធីមមារញឹកចែ​កជូនដល់ប្រជាពល​រដ្ឋខ្វះខាតក្នុងខេត្ត​ជាបន្តបន្ទាប់។

ឯកឧត្តមអភិបាលខេត្តបា​នចាត់ទុកអំណោយអង្ករ នាពេលនេះគឺពិតជាសំខាន់ ដែលបានរួម​ចំ​ណែកជាមួយ​រដ្ឋបាលខេត្ត ប្រដូចជារាជរដ្ឋាភិបាល ដើម្បីជាតម្រូវការដោះស្រាយជូនប្រជាពលរដ្ឋ ក្នុងស្ថានការណ៍ប្រយុទ្ធ​ប្រឆាំងជំងឺឆ្លងកូវីដ១៩ ដែលជា​ជំងឺឆ្លងសកល ពិភពលោក ក៏ដូចជារា​ជ​រដ្ឋាភិ​បាល​កម្ពុជា​យើង បាននឹងកំពុងយក​ចិត្តទុកដាក់ដោះស្រាយការលំបាកនេះ៕