លោក ងួន ប៊ៀន អ្នក​តំណាងរាស្ត្រ​មណ្ឌលខេត្តកែប ចុះផ្សព្វផ្សាយ​ពីវិធីការពារកុំឱ្យមា​នការចម្លង​ជំងឺកូវី​ដ១៩ នៅឃុំអង្កោល

ខេត្តកែប៖កាលពីព្រឹកថ្ងៃពុធ​ ៨កើត​ ខែពិសាខ​ ឆ្នាំជូត​ ទោស័ក​ ព.ស២៥៦៣​ ត្រូវនឹងថ្ងៃទី​២៩​ ខែ​មេសា ឆ្នំា២០២០ លោក ងួន ប៊ៀន អ្នកតំណាងរាស្រ្ត មណ្ឌលខេត្តកែប​ និងជាសមាជិ​កគណ:​កម្មការសុខាភិបាល ការងារនិង បណ្ដុះបណ្ដាលវិជ្ជាជីវៈ សង្គមកិច្ច អតីតយុទ្ធជន​ និងយុវនីតិ​សម្ប​ទា​ និងកិច្ចការនារី បានអញ្ជើ​ញចុះសំណេះសំណាលសួរសុខទុក្ខ​ និងធ្វើ​ការណែនាំពីវិធានការ ការពារការរី​ករាលដាលជំងឺកូវីដ១៩​ តាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល​ និងក្រសួងសុខា​ភិ​បាល​ ដល់ក្រុមប្រឹក្សាឃុំ​  មេភូមិ​ អនុភូមិ ជំនួយការភូមិ និងប្រជាការពារភូមិប្រមាណ៧០នាក់​ ក្នុងឃុំអង្កោល ស្រុកដំណាក់ចង្អើរ​ ខេត្តកែប។

ក្នុងកិច្ចសំណេះសំណាល លោក ងួន ប៊ៀន ក៏បានជំរុញណែនាំ ក្រើនរំលឹកដល់ប្រជាពលរដ្ឋ ក្នុង​សហគមន៍ឱ្យមានការប្រុងប្រយ័ត្នខ្ពស់​ ក្នុងការថែរក្សាសុខភាព​ សុវត្ថិភាព​ ភូមិ​ ឃុំ​ ឱ្យមាន​សណ្ដាប់​ធ្នាប់ល្អប្រសើរ ពិសេសត្រូវចេះថែរក្សាការពារសន្តិភាព​ឱ្យបានគង់វង្សជារៀរហូត​។

ក្នុងឱកា​សនោះដែរ លោក ងួន ប៊ៀន ក៏បានឧបត្ថម្ភជូនប្រជាការពារភូមិក្នុងម្នាក់ៗទទួលបានក្រមា១ សាប៊ូ​ និងថវិកាមួយចំនួន​ ផងដែរ៕