ពលករប្រុស ​ស្រីចំនួន៤៦​នាក់ ចាញ់បោកមេខ្យល់ យកទៅបោះបង់ចោល កណ្ដាល​ព្រៃកំ​ពុងដា​ច់បាយ​ក្រហាយទឹកខ្លាំង

ខេត្តបន្ទាយមានជ័យ៖​ពលករខ្មែរប្រុស ស្រីចំនួន៤៦នាក់ ត្រូវបានយោធាឈុតខ្មៅថៃ នៅប៉ុស្តិ៍៤ ចា​ប់​បានហើយកំពុងទំនាក់​ទំនងសមត្ថកិច្ចខ្មែរ ដើម្បីបញ្ជូនមកស្រុកខ្មែរវិញ ដោយសា​មេខ្យល់​នាំពួកគាត់​ចូល​ក្នុងទឹកដីថៃដោយខុសច្បាប់ តាមច្រករបៀងចំ​ណុចកែងអូរល្វាជាប់ប្រទល់​ស្រុកសំ​ពៅលូន ក្នុងគោលបំណងស្វែងរកការងារត្រូវបានគេប្រទះឃើញនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ វេលា​ម៉ោង៥ព្រឹកច្រករបៀង ស្ថិតក្នុងភូមិបឹងបេង ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទា​យមានជ័យ។


បើតាមការឲ្យដឹងពីពលករខ្មែរទាំងនោះបានឱ្យដឹងថា ពួកគាត់បានបង់លុយឲ្យមេខ្យល់​ក្នុង១នាក់​ចំនួន​២.៥០០បាត ជាថ្លៃឈ្នួល​នាំចូលទៅបាងកក ប្រទេសថៃ ដើម្បីស្វែង​រកការងារធ្វើ ស្របពេល​ដែល​ប្រទេសថៃ​កំពុងធ្វើការរឹតបណ្តឹង​យ៉ាងខ្លាំងធ្វើ​ការទប់ស្កាត់ជម្ងឺមេរោគកូវីដ១៩ ដែលកំពុងឆ្លងពី​មនុស្សម្នាក់ទៅមនុស្សម្នាក់​យ៉ាងតន់ហន់​នៅលើពិភពលោក។

ពលករទាំងអស់បានបញ្ជាក់ឲ្យដឹងទៀតថា មេខ្យល់ក្រោយពីប្រមូលលុយបានហើយ ក៏រត់គេចបាត់​ទុកពលក​រខ្មែរវង្វេងនៅក្នុងព្រៃ​ដាច់បាយទឹកក្នុងទឹកដីថៃ រហូត​ដល់ម៉ោងនេះព​លករទាំង៤៦​នាក់ ត្រូវបានទាហានឈុតខ្មៅថៃឃាត់ខ្លួន​ហើយបានរៀបចំ​ឯកសារបញ្ជូនឲ្យអាជ្ញាធរខ្មែរ ដើម្បីយកមក​ប្រទេសកម្ពុជាវិញ។សមត្ថកិចខ្មែរ​សង្ឃឹមថាបងប្អូនព​លករខ្មែរទាំងអស់​សមត្ថកិច្ចថៃ បញ្ជូនមក​ស្រុកខ្មែរវិញ ដោយសុវត្តិភាពហើយឈប់ចាញ់បោកមេខ្យល់បន្តទៀត ព្រោះថាសព្វនេះ​ប្រទេសថៃនៅទីក្រុងបាងកក កំពុងតែមានការរឹតបន្តឹងផ្នែក​ការរីករាលដាលនៅមេរោគកូវីដ១៩ យ៉ាងខ្លាំង​រដ្ឋា​ភិបាលថៃមិនទាន់ឲ្យចរាចរណ៍ដំ​ណើរការឡើងវិញទេ បើទោះបីពលករទាំ​ងអស់ទៅដល់ទីក្រុងបាងក​កក៏រកការងារមិនបានដែរ៕